បក្សតូច ៗ បានត្រឹមតែអួត ពេលចូលប្រកួត បានត្រឹមតែកំដរឆាក

បក្សនយោបាយ

មិនថាបក្សថ្មី បក្សចាស់ បក្សតូចៗ បក្សឃ្មុំ បក្សខ្មោចពីរ៉ាមីត ពេលបង្កើតឡើងសុទ្ធតែអួតថា ការពារពលរដ្ឋ ការពារប្រទេសជាតិ និងប្តូររបប ហ៊ុន សែន តែភាពជាក់ស្តែង ពេលពលរដ្ឋ និងប្រទេសជាតិរងគ្រោះ មិនដែលឃើញបក្សទាំងនោះការពារពលរដ្ឋ និងប្រទេសជាតិឡើយ គឺទុកឲ្យរបប ហ៊ុន សែន ធ្វើតាមចិត្ត ។

loading...

តែរឿងដែលអស់សំណើចនោះគឺពួកគេបែជាមកវាយប្រហារ CNRP ដែលជាគូរប្រកួតរបស់ CPP ហើយត្រូវរបប ហ៊ុន សែន រំលាយដោយរំលោភច្បាប់ ហើយនាំគ្នាបោលទៅចូលរួមបោះឆ្នោតបង្គ្រប់កិច្ចឲ្យ ហ៊ុន សែន បំផ្លាញជាតិទៅវិញ ។

បើយ៉ាងនេះមិនឲ្យហៅថាបក្សអាយ៉ង ហ៊ុន សែន ក៏សុំហៅបក្សបណ្ឌិតយ៉ងដែរទាន ។

loading...

គោលដៅពិតប្រាកដមួយ បើបក្សទាំងនោះចង់ឈ្នះរបប ហ៊ុន សែន គឺត្រូវផ្សព្វផ្សាយកម្មវិធីនយោបាយរបស់ខ្លួនឲ្យពលរដ្ឋនៅមូលដ្ឋានបានយល់ ហើយត្រូវជួយដល់ពលរដ្ឋរងគ្រោះ និងប្រទេសជាតិ តាមដែលអាចធ្វើទៅបាន មិនមែនបើកបក្សហើយសម្ងំចាំដល់ថ្ងៃបោះឆ្នោត ក៏នាំគ្នាចេញមកតែក្បាលហើយអួតថាយកឈ្នះរបប ហ៊ុន សែន បាននោះទេ ។

ជាងនេះទៀត អ្នកដែលពួកអស់លោកត្រូវគៀងគរយកការគាំទ្រគឺពលរដ្ឋដែលធ្លាប់បោះឆ្នោតឲ្យរបប ហ៊ុន សែន មិនមែនពលរដ្ឋដែលធ្លាប់បោះឆ្នោតឲ្យ CNRP នោះទេ ដោយហេតុទោះជាយ៉ាងណាក៏ពលរដ្ឋដែលធ្លាប់គាំទ្រ និងបោះឆ្នោតឲ្យ CNRP មិនផ្លាស់ទៅគាំទ្រ CPP វិញដែរ ៕ Chham Chhany

loading...

Leave a comment