ឆ្លើយតបនឹងឃ្លិបកាច់កជនរងគ្រោះ លោក សុន ពិសាល បានចេញឃ្លិបថា បើខ្លួនមានរឿង អាងខ្នងឪពុកជាមេប៉ូលិស(មានឃ្លិប)

នៅមុនពេលចាប់ខ្លួនប៉ូលិសឈ្មោះ សុន ពិសាល អត្តលេខ ៧៤៨៤០ ដែល​​ពាក់ព័ន្ធនឹងការប៉ងសម្លាប់ជនរងគ្រោះដោយការព្រួតគ្នាវាយដំ និង ចាប់កាច់កប៉ងសម្លាប់កាលពីថ្ងៃមុននោះ លោក សុន ពិសាល ​បានចេញវីដេអូ  live ថា បើមានរឿង គឺ អាងឪពុក ។

loading...

សូមទស្សនាឃ្លិបនិយាយអាងខ្នងឪពុកដូចខាងក្រោម

loading...

សូមបញ្ជាក់ថា លោក សុន ពិសាល និង បក្ខពួករបស់​ខ្លួន បាន​វាយ​ដំ​ និង កាច់កប៉ងសម្លាប់ជនរងគ្រោះម្នាក់ឈ្មោះ អ៊ឹម បញ្ញា ភេទប្រុស អាយុ ២៤ ឆ្នាំ កាលពីយប់ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០១៨ នៅចំណុចផ្លូវលេខ៣៦០ កែងផ្លូវ១០៥ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ហើយ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ទាំង​ជាប់ខ្នោះ​ដែល​ក្រុម​មន្រ្តី​នគរបាល​នោះ​វាយដំ ។​

អ្នក​នៅ​កន្លែង​កើត​ហេតុ​បាន​បញ្ជាក់​ថា​ គេឃើញយុវជនម្នាក់ ត្រូវបានសមត្ថកិច្ចមានគ្នាប្រមាណ៤ទៅ៥នាក់ស្លៀកពាក់ស៊ីវិល និងមានម្នាក់ពាក់ឯកសណ្ឋានប៉ូលិស សុទ្ធតែមានកាន់វិទ្យុទាក់ទង និង អាវុធ។ សាក្សីបន្តថា ពេលនោះ សមត្ថកិច្ច​ទាំងនោះ​បានធ្វើសកម្មភាពចាប់ និង វាយយុវជនរូបនោះ រួចហើយចាប់អូសឡើងលើម៉ូតូកង់បីឥណ្ឌា និង បានយកទៅទម្លាក់ចោលនៅក្នុងក្រសួងមហាផ្ទៃ៕

loading...

Leave a comment