បក្សតូចតាចខ្លាចមិនបានសំឡេង លេងក្បាច់ចោទអ្នកគាំទ្របក្សសង្រ្គោះជាតិថា ផ្កាប់មុខ ទុកសំឡេងចោលទទេ

បក្សតូចតាច ឬ បក្សដែលគេសន្មតនាមថ្មីថា បក្សអំពិលអំពែកនោះ កំពុងតែត្រដរតស៊ូដណ្តើមសំឡេងឆ្នោតពីប្រជាពលរដ្ឋទៅកំដរអំណាចលោក ហ៊ុន សែន ព្រោះបក្សតូចតាចទាំងនោះគ្មានសំឡេងថ្នាក់​មូលដ្ឋានដូចបក្សសង្រ្គោះជាតិ ឬ បក្សប្រជាជនទេ​ ។

loading...

ការលេចមុខថ្មីនៃបក្សតូចតាចទាំងនោះហាក់មិនសមស្របក្នុងកាលៈទេសៈនៃស្ថានភាពនយោបាយតានតឹងរវាងគណបក្សគូប្រកួត ២ គឺ គណបក្សសង្រ្គោះជាតិ និង គណបក្សប្រជាជនកម្ពុជា ប៉ុន្តែបញ្ហាតានតឹងសឹងតែក្លាយជាសង្រ្គាមផ្ទៃក្នុងម្តងទៀតនោះ គឺ បក្សប្រជាជនរំលាយដៃគូមិនឲ្យចូលរួមប្រកួត ព្រោះខ្លាចចាញ់ ។

គ្រាន់តែបក្សធំជាគូប្រកួតមួយដូលរលំព្រោះដៃគូទុច្ចរិត បក្សតូចតាចទាំងនោះក៏រត់ឈូចូលមកតាំងខ្លួនជាគូប្រកួតជំនួសវិញ ហើយក៏តាំងផ្តើមស្រែកអំពាវនាវឲ្យអ្នកមើលជួយ​គាំទ្រកំដរឆាក​សង្វៀន​ប្រកួតនោះ ប៉ុន្តែអ្នកមើលបែរជាលើកគ្នានៅដេកផ្ទះមិនទៅមើលការប្រកួតនោះទេ ។

loading...

អ្នកចូលរួមប្រកួតក៏ចាប់ផ្តើមអន់ចិត្តគិតថា គេមិនគាំទ្រខ្លួន ក៏តាំងបទចោទផ្សេង ៗ ដូចជា ផ្កាប់មុខ ឬ អ្វីមួយតាមដែលយល់ឃើញ ។

ក្រឡេកមកមើលអ្នកគាំទ្រ CNRP ក៏ដូចគ្នា មិនត្រូវការមើលគូប្រកួតផ្សេង ព្រោះយល់ថា អ្នកនោះគ្មានទម្ងន់សាកសមនឹងចូលប្រកួត ។

អ្នកគាំទ្រ និង សកម្មជន CNRP ជាមនុស្សផ្កាប់មុខ ឬក៏អ្នកមកអូសទាញជាក្រុមមិនបានការ ?

អ្នកគាំទ្រ CNRP ត្រូវបានពួកបក្សតូចតាចមួយចំនួនទាក់ទាញឲ្យគាំទ្រ ឬចូលរួមសកម្មភាពនយោបាយជាមួយបក្សគេ តែនៅពេលដែលអ្នកគាំទ្រ ឬសកម្មជនទាំងនោះមិនយល់ព្រម ក៏ត្រូវបានពួកគេដៀលថាជាជន ឬជាក្រុមផ្កាប់មុខ CNRP ។

ក្រឡេកមើលបក្សតូចតាចទាំងនោះវិញ បក្សខ្លះកើតជិត២០ឆ្នាំ បក្សខ្លះជិត១០ឆ្នាំ បក្សខ្លះថ្មីៗ តែកុំថាឡើយមានរចនាសម្ពន្ធ័ដែលអាចប្រកួតជាមួយរបប ហ៊ុន សែន បាន ឬធ្វើសកម្មភាពជួយម្ចាស់ឆ្នោត នៅពេលដែលរបប ហ៊ុន សែន រំលោភបំពានដូចជា ដុតផ្ទះ ប្លន់ដី ជាដើម សូម្បីតែបុគ្គលិកធ្វើកិច្ចការរដ្ឋបាលនៅទីស្នាក់ការធំក៏គ្មានផង បើបក្សអស់លោកប្រហោងធ្លុងចឹង តើឲ្យគេគាំទ្រ និងចូលរួមម៉េចទៅ ?

បើសកម្មភាពបក្សតូចៗទាំងចាស់ ទាំងថ្មីងើបឡើងតែពេលបោះឆ្នោត ក្រោយបោះឆ្នោតងាប់ដូចខ្មោចគោដែលគេកប់ តើឲ្យសកម្មជន អ្នកគាំទ្រ CNRP ដែលមានសកម្មភាពសង្គមរស់រវើកទៅគាំទ្រ ឬចូលរួមជាមួយបក្ស៥ឆ្នាំរស់ម្តងម៉េចទៅ ?

យោបល់៖ បើបក្សតូចតាចទាំងនោះ ចង់បានការគាំទ្រ ឬការចូលរួមពីសកម្មជន CNRP សូមអស់លោក លោកស្រី ក្រឡេកមើលពីសកម្មភាពការងាររបស់ខ្លួនសិន ហើយត្រូវសួរខ្លួនឯងសិនថាហេតុអី អ្នកគាំទ្រ ឬសកម្មជន CNRP មិនព្រមគាំទ្រ ឬចូលរួមជាមួយខ្លួន ? មិនមែន៥ឆ្នាំចេញមកធ្វើការអូសទាញម្តង ពេលគេមិនព្រមដៀលគេថាផ្កាប់មុខផ្ងារជើងនោះទេ ហើយបើអស់លោក លោកស្រី ចង់ផ្លាស់ប្តូររបប ហ៊ុន សែន មែន គឺសកម្មជន និងអ្នកគាំទ្ររបប ហ៊ុន សែន ឯណោះវិញទេ ដែលអស់លោក លោកស្រី ត្រូវអូសទាញ មិនមែនសកម្មជន និងអ្នកគាំទ្រ CNRP ឡើយ ដោយហេតុថា ទោះជាយ៉ាងណាក៏ សកម្មជន និងអ្នកគាំទ្រ CNRP មិនបោះឆ្នោតឲ្យរបប ហ៊ុន សែន ដែរ ៕ Chham Chhany

loading...

Leave a comment