ពត៌មានក្តៅ ៗ ហុយ ៗ នៅព្រឹកនេះ លោក ហ៊ុន សែន និយាយថា របប លន់ ណុល សម្លាប់មនុស្សច្រើនជាងរបបលោក​ទៅទៀត

លោក ហ៊ុន សែន បានរំលឹកប្រវត្តិសាស្ត្រត្រង់ចំណុចដែលកេងចំណេញនយោបាយថា   សេនាប្រមុខ លន់ នល់ បានទទួលការគាំទ្រពីសហរដ្ឋអាមេរិក ធ្វើរដ្ឋប្រហារទម្លាក់សម្តេច ព្រះនរោត្តម សីហនុ ជាលទ្ធផលធ្វើឱ្យប្រទេសកម្ពុជា ដែលមានការអភិវឌ្ឍខ្ពស់ជាងគេនៅក្នុងតំបន់ ធ្លាក់ដល់ចំណុចសូន្យ គឺ របបវាលពិឃាដ ប៉ុល ហើយថា «លន់ នល់ មានការគាំទ្រពីបរទេស សួរថា លន់ នល់ អាចអនុវត្តការគោរពសិទ្ធិមនុស្សបាន ឬ អត់? អាចអនុវត្តដំណើរការលទ្ធិប្រជាធិបតេយ្យបាន ឬ អត់? គឺ អត់»។

loading...

លោក ហ៊ុន សែន បានបន្តទៀត ថា «នោះហើយគឺជាបិតាប្រជាធិបតេយ្យមកគាំទ្ររបប លន់ នល់ នៅទីក្រុងភ្នំពេញ ប៉ុន្តែរបប លន់ នល់ ឈានទៅដល់ការកាត់កមនុស្ស ទាហានរបស់ លន់ នល់ បានកាត់កមនុស្ស ដែលមានរូបភាពដល់សព្វថ្ងៃ តើនោះជាការគោរពសិទ្ធិមនុស្ស ឬអី?»។

loading...

លោក ហ៊ុន សែន បានលើកឡើងរឿងនេះក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និង វិទ្យាសាស្ដ្រសេដ្ឋកិច្ចប្រមាណ ៣,៣៤៩នាក់ នាព្រឹកថ្ងៃអង្គារ ទី ២២ ខែឧសភា ឆ្នាំ២០១៨ នេះនៅមជ្ឈមណ្ឌលកោះពេជ្រ ក្រុងភ្នំពេញ ។

សូមជំរាបថា លោក ហ៊ុន សែន ដើរធ្វើប្រជាភិថុតិគ្រប់កន្លែងដើម្បីអូសទាញសន្លឹកឆ្នោត ប៉ុន្តែនិស្សិត កម្មករ កសិករភាគច្រើននៅតែមិនបោះឆ្នោតគាំទ្រលោក ហ៊ុន សែន ហេតុនោះ លោក ហ៊ុន សែន​ទើបប្រើវិធីតែងតាំងគជបរបស់បក្សខ្លួនឯងដើម្បីលួចបន្លំសន្លឹកឆ្នោតរាល់អាណត្តិ ។

លោក ហ៊ុន សែន បានបញ្ជាក់អំពីការបោះឆ្នោតបែបលិទ្ធិប្រជាធិបតេយ្យ ដែលមានបិតាប្រជាធិបតេយ្យគាំទ្រនៅពីក្រោយក្នុងសម័យ លន់ នល់ ថាការបោះឆ្នោតធ្វើឡើងតែក្នុងក្រុងភ្នំពេញតែប៉ុណ្ណោះ «គ្រាន់តែធ្វើការបោះឆ្នោតរវាង អ៊ឹន តាំ – លន់ នល់ – កែវ អន បោះតែនៅទីក្រុងភ្នំពេញតែប៉ុន្មានហ្នឹង»។

លោក ហ៊ុន សែន បានបន្តលើកឡើងអំពីការផ្ទុះសង្គ្រាមរ៉ាំរ៉ៃនៃប្រទេសនៅមជ្ឈិមបូព៌ា ក្រោយទទួលបានអន្តរាគមន៍ពីបិតាប្រជាធិបតេយ្យថា «ឥឡូវនេះ អ៊ីរ៉ាក់ ថា រៀបចំដំណើរការបោះឆ្នោត ឥឡូវបោះឆ្នោត​ទៀតហើយ ក៏ប៉ុន្តែក្នុងស្ថានភាពភ័យព្រួយនៅក្នុងដំណើរការលិទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្សនៅទីនោះវាយ៉ាងម៉េច? លីប៊ី ស៊ីរី យ៉ែមែន តើវាយ៉ាងម៉េច?   ប្រទេសដែលមានសង្គ្រាមដទៃទៀត ដូចជានៅ ស៊ូដង់ គឺមិនដឹងថាស្តារយ៉ាងម៉េចទេ  នៅម៉ាលី នៅអាហ្វ្រិកកណ្តាល មិនដឹងថាដំណើរការលិទ្ធិប្រជាធិបតេយ្យ និង ការគោរពសិទ្ធិមនុស្សវាយ៉ាងម៉េច?» ។

បន្ទាប់ពីបូរបាច់ប្រកាច់ប្រកិនរឿងប្រទេសផ្សេងដែលមានបញ្ហាខុសពីកម្ពុជានោះមក លោក ហ៊ុន សែន បានអំពាវនាវថា «អ៊ីចឹងយ៉ាងណាក៏ដោយ យើងត្រូវបន្តការខិតខំ ដើម្បីការពារនូវសន្តិភាព ហើយយើងក៏ត្រូវបន្តខិតខំដើម្បីដំណើរការប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស»៕

loading...

Leave a comment