ស្គាល់ សម រង្សី ស្តើងពេកទេដឹង តាមពិត លោក សម រង្សី ជាអ្នកនយោបាយនៅខ្មែរ តែជាអ្នកសេដ្ឋកិច្ចនៅបារាំង

យើងជាខ្មែរស្គាល់តែថា លោក សម រង្សី ជាអ្នកនយោបាយភាគីប្រឆាំងតាំងពីឆ្នាំ ១៩៩៨ រហូតមក មិនដែលដឹងថា លោក សម រង្សី នៅក្រៅប្រទេសជាអ្វីទេ ។

តាមរយៈការសិក្សាស្រាវជ្រាវ និង រកឃើញថា នៅបារាំង លោក សម រង្សី ជាអ្នកសេដ្ឋកិច្ចម្នាក់ ធ្លាប់ជួយស្តារសេដ្ឋកិច្ចបារាំងរហូតដល់បន្សល់ស្នាដៃទ្រឹស្តីសេដ្ឋកិច្ចនៅ​ក្នុងសៀវភៅ​របស់បារាំងទៀតផង  ។

loading...

លោក​ សម​ រង្សុី​ ក្រៅពីជាអ្នកនយោបាយ​ គាត់គឺជាសេដ្ឋវិទូ(អ្នកសេដ្ឋកិច្ច)។ មុនពេល​គាត់វិលត្រឡប់មកធ្វើនយោបាយពេញលេញនៅស្រុកខ្មែរក្នុងឆ្នាំ១៩៩២​ លោក​ សម​ រង្សុី​ បានបន្សល់នូវទ្រឹស្តី​ និងរូបមន្តហិរញ្ញវត្ថុមួយសំរាប់វាយតម្លៃភាគហ៊ុននៅលើទីផ្សារមូលធន។

loading...

រូបមន្តនោះមានឈ្មោះជាភាសាបារាំងថា​ Le delai de recouvrement(Recovery Period)មានន័យជាភាសាខ្មែរថា រយៈពេលដែលអ្នកវិនិយោគទុនលើ​ភាគហ៊ុនស្រង់ដើមមកវិញ​លើការចំណាយប្រាក់​ដំបូងសំរាប់​ទិញភាគហ៊ុន។

តាម​ Les Échos សារព័ត៌មានហិរញ្ញវត្ថុដ៏ល្បីរបស់បារាំងបានសសេរថា រូបមន្ត​ D.R. របស់លោក​ សម​ រង្សុី​ មានលក្ខណៈត្រឹមត្រូវ​ និងល្អជាងរូបមន្ត​ Price Earning Ratio(PER) ដោយមានការ​បញ្ចូល​ទាំង​អត្រាការប្រាក់​ និង អត្រាកំណើនប្រាក់ចំណេញនៃការរកសុីរបស់ក្រុមហ៊ុនទៅក្នុងរូបមន្តគណនា។

តាមការស្រាវជ្រាវ  បានរកឃើញសៀវភៅហិរញ្ញវត្ថុយ៉ាងតិចចំនួនពីរដែលសសេរទ្រឹស្តី​ និងរូបមន្ត​ D.R. របស់លោក​ សម​ រង្សុី។ សៀវភៅទាំងពីរមាននៅក្នុងរូបខាងក្រោម។

មិនថាជាអ្នកសេដ្ឋកិច្ច​ ឬជាអ្នកនយោបាយទេ ​ លោក​ សម​ រង្សុី​ សុទ្ធតែបានបន្សល់ស្នាដៃសម្រាប់កូនខ្មែរជំនាន់ក្រោយ ។

ការសិក្សា

១៩៨០ អនុបណ្ឌិតគ្រប់គ្រងធុរកិច្ច សាកលវិទ្យាល័យ INSEAD Fontainebleau (ប្រទេសបារាំង)

១៩៧៣ អនុបណ្ឌិតសេដ្ឋកិច្ច មហាវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ក្រុងប៉ារីស

អនុបណ្ឌិតវិទ្យាសាស្រ្តសេដ្ឋកិច្ច

-ទ្រឹស្តីហិរញ្ញវត្ថុ មួយ បង្កើតឡើងដោយ សម រង្សុី ត្រូវបានសាលាជាន់ខ្ពស់ សេដ្ឋកិច្ជ និង ពាណិជ្ជកម្ម នៅប្រទេសបារាំង ដាក់ឲ្យនិស្សិតសិក្សា។ ខាងក្រោមនេះ គឺជា សៀវភៅ ផ្នែកហិរញ្ញវត្ថុសហគ្រាស និពន្ធដោយសាស្ត្រាចារ្យ នៃសាលាពាណិជ្ជកម្ម ដ៏ល្បីល្បាញជាងគេ នៅប្រទេសបារាំង ឈ្មោះ Ecole des Hautes Etudes Commerciales (HEC) ដែលរៀបរាប់ ពី ទ្រឹស្តីហិរញ្ញវត្ថុ របស់ សម រង្ស៉ី ហៅថា Délai de recouvrement សម្រាប់វាយតម្លៃភាគហ៊ុនលើទីផ្សារ។

សេចក្តីបន្ថែម ៖

កាលពីសម័យលោក សម រង្សី ធ្វើជារដ្ឋមន្រ្តីហិរញ្ញវត្ថុ អត្រាប្តូរប្រាក់រៀលជាមួយដុល្លារ គឺ ១ ដុល្លារ ស្មើ ២៥០០ រៀល ហើយប្រាក់ខែគ្រូបង្រៀន ប៉ូលិស ទាហាន និង មន្រ្តីរាជការដទៃទៀត បើកទៀងទាត់ពេលវេលា និង ប្រាក់ចំណូលជាតិកើនឡើងសន្ធឹកសន្ធាប់ ព្រោះលោកអតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុ សម រង្សី អាចបង្រ្កាបអំពើពុករលួយបាន ។

ប៉ុន្តែគួរឲ្យសោកស្តាយ ដែលពេលនោះ លោក សម រង្សី ត្រូវបានគេដកហូតពីតំណែង ព្រោះព្រះអង្គម្ចាស់រណឫទ្ធិជឿសម្តីញុះញង់របស់លោក ហ៊ុន សែន ។

ពត៌មាននេះនរណា ៗ ក៏ដឹងឮដែរ ព្រោះជាការពិតដែលធ្លាប់កើតឡើងក្នុងសម័យដែលលោក សម រង្សី ជារដ្ឋមន្រ្តីហិរញ្ញវត្ថុ ៕

loading...

Leave a comment