លោក វេង សាខុន ចង់ជួយក្រុមហ៊ុនវៀតណាមលាងបញ្ជីខ្មៅរឿងបន្លែផ្លែឈើផ្ទុកជាតិគីមីច្រើន

លោក ផែង វណ្ណៈ ដែលជាអ្នកគាំទ្ររដ្ឋាភិបាលដែរនោះបានសម្តែងសេចក្តីភ្ញាក់ផ្អើលដែលរដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន សាទរគម្រោងដាំបន្លែផ្លែឈើរបស់ក្រុមហ៊ុនវៀតណាមលើទឹកដីខ្មែរ និងថា ការដែលពលរដ្ឋរិះគន់រឿងនោះ
ត្រូវបានរដ្ឋមន្ត្រីចាត់ទុកជាជនអគតិ​ ។

loading...

គ្រាន់តែលឺដំណឹងថា​ មានក្រុមហ៊ុនវៀតណាម​ មានគម្រោង​ចង់មកវិនិយោគ​ដាំបន្លែ​ ផ្លែឈើនៅប្រទេសយើង​ ខ្ញុំធ្លាក់ខ្លួនឈឺរត់មកពេទ្យនៅថៃតែម្ដង​ ។​ ហេតុអីបានភ័យព្រួយ​ ?​ ព្រួយព្រោះបន្លែផ្លែឈើ​វៀតណាម​ ជាប់ឈ្មោះ ក្នុងបញ្ជីខ្មៅរបស់សហគមអ៊ឺរ៉ុបថា​ជាបន្លែផ្លែឈើ​ដែល​មានផ្ទុកសារធាតុគីមីបង្ករគ្រោះថ្នាក់ដល់សុខភាពច្រើន​ ។​

loading...

ចំណែក​រដ្ឋាភិបាលវៀតណាមក៏ទទួលស្គាល់ថា​ បន្លែផ្លែឈើដាំនៅក្នុងប្រទេសវៀតណាម​មានសារធាតុគីមីច្រើន​ដែរ រហូតដល់ថ្នាក់​វៀតណាមបង្ខំចិត្តនាំបន្លែ​ ផ្លែឈើពីប្រទេសចិន​ និង​ ប្រទេសថៃ​ ទៅប្រើប្រាស់ក្នុងប្រទេសរបស់ខ្លួន​ ។​

វៀតណាមដាំបន្លែ​ ផ្លែឈើ​ នៅក្នុងប្រទេសខ្លួនដែល​មានច្បាប់តឹងរឹងផង​ នៅសំបូរសារធាតុ​គីមីច្រើន​ ចុះបើមកដាំនៅ កម្ពុជា​ តើនឹងមានអ្វីកើតឡើង​ ?​ តើក្រសួងកសិកម្មអាចគ្រប់គ្រងអំពីការប្រើថ្នាំគីមី​លើសចំណុះបានទេ​ បើបន្លែ​ ផ្លែឈើ​ ត្រីសាច់​ នាំចូលមានផ្ទុកគីមី​ គ្រប់គ្រងមិនបានផង​ ?​

ចំពោះក្ដីបារម្ភរបស់ពលរដ្ឋដូចជាគ្មានអ្វីខុសឆ្គងទេ​ ហេតុដូចម្ដេចក៏រដ្ឋមន្ត្រី​ ក្រសួងកសិកម្ម​ ចាត់ទុកអ្នកដែលបារម្ភអំពី​សុខភាព​ពលរដ្ឋ​ បារម្ភអំពីវាសនាកសិករខ្មែរ​ជាជនអគតិទៅវិញ​ ?​ ឬមួយ​គម្រោងទឹកប្រាក់​ ១០០០​ លាន​ ដុល្លារ​ ធ្វើអោយ​ឯកឧត្ដមមើល​មិនឃើញពីក្ដីបារម្ភរបស់ពលរដ្ឋ​ ?​ ម្យ៉ាងវិញទៀត​ បើពលរដ្ឋគ្រប់គ្នាមានចំណេះដឹងខ្ពង់ខ្ពស់​ មិនមែន​សុខចិត្តនៅជារាស្ត្រ​ ជាកសិករសាមញ្ញទេ​ ប្រហែលជាឡើងធ្វើរដ្ឋមន្ត្រីជំនួសឯកឧត្ដមបាត់ទៅហើយ​ ៕

ប្រភព ៖ Pheng Vannak News

loading...

Leave a comment