ប្រធានមន្ទីរចង់ស៊ីស្រីក្មេង ៖ ព្រោះបបួលស្រីក្មេងទៅដេកជាមួយមិនបាន លោកប្រធានគំរាមបាញ់ចោលនៅក្នុងហាងខារ៉ាអូខេ(មានឃ្លិប)

នេះគឺជារឿងថ្មីមួយប្លែក និងគួរអោយចាប់អារម្មណ៍ចំពោះបុគ្គលមានអំណាចមួយចំនួនដែលប្រើប្រាស់ទួនាទី និងអំណាចរបស់ខ្លួនដើម្បីធ្វើការគម្រាមកំហែងទៅលើប្រជាពលរដ្ឋស្លូតត្រង់ ។

loading...

អ្នកប្រើប្រាស់ហ្វេសប៊ុកបានធ្វើការចែកចាយវីដេអូរបស់ប្រធានមន្ទីរមួយរួបដែលស្ថិតក្រោមការគ្រប់គ្រងរបស់ រដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា ដែលបានគម្រាមបាញ់មនុស្សធ្វើការនៅក្នុង​ខារ៉ាអូខេមួយ​កន្លែងសម្លាប់​ចោលតែម្ដង ។

បើតាមម្ចាស់ហ្វេសប៊ុកដែលជាអ្នកបង្ហោះវីដេអូនេះមុនគេមានឈ្មោះថា បេះដួង ខ្មែរ បានអោយដឹងថា ការសម្លុងគម្រាម រហូតដល់ឈានដល់ការគម្រាមបាញ់ មនុស្សសម្លាប់ចោលយ៉ាងសេរីដោយប្រធានមន្ទីររូបនេះ គឺធ្វើឡើងក្រោយពេល ដែលលោកប្រធានមន្ទីរមួយរូបនេះបបួលក្មេងស្រីដែលធ្វើការងារនៅខារ៉ាអូខេ ឬហៅថា KTV ទៅដេកជាមួយមិនបាន ។

loading...

អ្នកប្រើប្រាស់ហ្វេសប៊ុកដែលមានគណនីឈ្មោះថា បេះដូងខ្មែរ រូបនេះ បង្ហោះលើហ្វេសប៊ុករបស់ខ្លួនចំពោះ វីដេអូចំនួន ពីរឃ្លីបដែលថតមើលមុខលោកប្រធានមន្ទីររូបនេះយ៉ាងច្បាស់ កាលពីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០១៨ ។

យ៉ាងណា ម្ចាស់ហ្វេសប៊ុករូបនេះមិនបានបញ្ជាក់ថា តើលោកប្រធានមន្ទីររូបនេះគ្រប់គ្រងនៅក្នុងតំបន់ណានោះ ទេ NFK បានផ្ញើសារទៅសួររឿងនេះ តែមិនទាន់ទទួលបានការឆ្លើយតបនោះទេ រហូតមកទល់នឹងរសៀលថ្ងៃទី ១៦ ខែឧសភា នេះ

ម្ចាស់ហ្វេសប៊ុកដែលមានគណនីឈ្មោះ បេះដូងខ្មែរ សរសេរបែបនេះ ៖ « បបួលគេទៅដេកមិនបានកើត ជារឿងចង់ បាញ់បោះ តួនាទីសុទ្ទតែប្រធានមន្ទីរ» ។

ក្រោយការបង្ហោះដោយម្ចាស់ហ្វេសប៊ុកខាងលើនេះត្រឹមរយៈពេល១៩ ម៉ោងប៉ុណ្ណោះ មានអ្នកចែករំលែក ( Share ) រហូតដល់ទៅជាង១ពាន់នាក់ឯណោះ ។ បើតាមវីដេអូឃ្លីបដែលថតបានហើយ ត្រូវបង្ហោះនោះ បង្ហាញអោយឃើញថា បុរសដែលត្រូវបានគេដឹងថា ជាប្រធានមន្ទីរ ( មិនដឹងតំបន់ណា ) មិនមែនត្រឹមតែគម្រាមបាញ់គេបាញ់ឯងនោះទេ ថែមទាំងបានស្រែកជេរក្មេងៗនៅក្នុងកន្លែង ការងារដោយប្រើប្រាស់ពាក្យយ៉ាងគ្រោធគ្រាធបំផុត ។

លោកស្រែកជេរបែបនេះ ៖ « កន្ដួយម៉ាអាត្រឹមមនុស្សស្រីនឹងមក ហ្ហាស់ ត្រឹមតែពួកអាមនុស្សស្រី មកធ្វើចរិតដាក់ជាមួយ​អញមកស៊ីផឹក កុំ កុំពួកមីមនុស្សស្រីអស់នឹងកុំមកធ្វើចរិកជាមួយអញ… អញបាញ់ងាប់ចុយហ្មាយលូវហើយហ្អា» ។

ក្នុងវីដេអូនោះ គេបានស្ដាប់លឺសម្លេងបុរសខាងលើជេរផង និងកាយវិការផង ជក់បារីផង និងបានថ្លែងដល់រឿងដែល​គណបក្សកំពុងមានបញ្ហាថែមទៀត ។ លើសពីនេះទៀត បុរសរូបនេះក៏បានប្រកាសខ្លួន​ឯងនៅនឹងមុខកន្លែង​ផឹកស៊ីនោះ​ផងដែរថា​ ខ្លួនគឺជាមន្រ្តីរបស់រដ្ឋាភិបាល ៕

loading...

Leave a comment