រដ្ឋមន្ត្រីកសិកម្ម វេង សាខុន ចាត់ទុកប្រជារាស្រ្តដែលរិះគន់គម្រោងដាំបន្លែផ្លែឈើរបស់វៀតណាមថាជាជនអគតិ

រដ្ឋមន្ត្រីកសិកម្ម វេង សាខុន បានចោទប្រជារាស្ត្រដែលរិះគន់ផែនការរបស់ក្រសួងដែលប្រុងអនុញ្ញាតអោយយួនវិនិយោគ​កសិកម្ម​នៅលេីដីខ្មែរហើយលក់អោយខ្មែរនោះថា «ជនអគតិ»  ពោលគឺ រាស្រ្តខ្មែរក្លាយជាជនអគតិតាមបទចោទ​របស់​លោករដ្ឋមន្រ្តី ។

loading...

លោករដ្ឋមន្ត្រីក្រសួងកសិកម្មចាត់ទុកអ្នករិះគន់គម្រោងក្រុមហ៊ុនយួនបោះទុន ១០០០ លានដុល្លាលេីការវិនិយោគ ដាំបន្លែនៅស្រុកខ្មែរ និង លក់អោយខ្មែរ ថាជាមនុស្សអគតិ ។

មិនដឹងថា លោករដ្ឋមន្ត្រីយល់ឃើញយ៉ាងណាទេ ប៉ុន្តែជាទូទៅ បន្លែនិងកសិផលបរទេសហូរចូលកម្ពុជាទាំងតោន ៗ រាល់ថ្ងៃ សូម្បីែគល់ស្លឹកគ្រៃ ក៏ត្រូវបានអនុញ្ញាតឲ្យនាំចូលដែរ

loading...

ក្រុមលេីកជេីងខ្លះបាននិយាយ​ថា ព្រោះតែកសិករខ្មែរខ្ជិលច្រអូសទេីបគ្មានកសិផលគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ប៉ុន្តែតាមសភាពជាក់ស្ដែង នៅពេលកសិករធ្វេីកសិផលបាន ច្រើនតែរកទីផ្សារលក់ចេញមិនបាន ហើយយើង​សង្កេត​ឃើញ​កសិករបំផ្លាញកសិផលចោលស្ទើរពេញបណ្តាញសង្គម ។

តាមប្រភពពត៌មានថា ក្រុមហ៊ុនយួនមួយចង់បោះទុន ១០០០ លាន ដើម្បីមកយកដីខ្មែរធ្វេីកសិកម្ម​ ផលិតកសិផល​ផ្គត់ផ្គង់​ទីផ្សារ​​ផ្នែកទេសចរណ៍នៅក្នុងស្រុកខ្មែរ និងវេចខ្ចប់នាំចេញទៅលក់នៅទីផ្សារបរទេស ។

ហេតុអ្វីបានជារដ្ឋមិនបោះទុនដោយខ្លួនឯង  បង្កេីតធនាគារឲ្យកសិករខ្ចីប្រាក់ក្នុងអត្រាទាបបំផុត  ជ្រោមជ្រែងកសិកម្មក្នុង​ស្រុក​ ជាជាងបើកផ្លូវឲ្យយួនយកដីខ្មែរផលិតកសិផល ហើយលក់កសិផលឲ្យខ្មែរទៀត នេះមិនជាការបើកឱកាសឲ្យយួន​ដណ្ដេីមទីផ្សារកសិកម្មក្នុងស្រុកទេឬ ?

សង្ស័យស្រឡាញ់លុយយួន ១០០០ លានដុល្លារក្នុងអំពើពុករលួយ ភ្លេចបេះដូងកសិករខ្មែរទេដឹង បើធ្វើក្រសួងកសិកម្ម មិនចេះកសិកម្មផង សមគួរជារដ្ឋមន្រ្តីដែរទេ?

តាមច្បាប់នៃការវិនិយោគ មុនលុយវិនិយោគចេញ គេសិក្សាឃេីញពីប្រភពចំណូលចូលរួចហេីយ «ផលចំណេញ» ដូចនេះហេតុអ្វីក្រសួងកសិកម្មមិនសិក្សារកផលចំណេញនឹងអោយពលរដ្ឋធ្វេីវិញ ? មិនគួរល្ងង់យ៉ាងនេះឡេីយ

បើលោករដ្ឋមន្ត្រីអសមត្ថភាពបែបនេះ តើឲ្យពលរដ្ឋរំពឹងអ្វីពីការងាររបស់លោក  មាត់សុទ្ធតែនិយាយថា កម្ពុជាជាប្រទេស​កសិកម្ម ប៉ុន្តែបែរជាអនុញ្ញាតឲ្យយួនមកដាំបន្លែផ្លែឈើឲ្យប្រជាជនខ្លួនឯងទៅវិញ ? sic

 

loading...

Leave a comment