អាម៉ីអាថោងដែលគាំទ្ររបបលោក ហ៊ុន សែន បង្ហោះសារគំរាមកំហែងអ្នកមិនទៅបោះឆ្នោត

ក្រុមគាំទ្ររបប ហ៊ុន សែន បាននាំគ្នាបង្ហោះសារគម្រាមយ៉ាងព្រោងព្រាត ដោយសរសេរថា … អ្នកមិនទៅបោះឆ្នោតមិនឲ្យ ចូល ធ្វើការស្ថាប័នរដ្ឋ ឬឯកជន … ជាដើម ។

loading...

សាររបស់ក្រុមគាំទ្ររបប ហ៊ុន សែន នេះគឺជាការគម្រាមកំហែងដល់សិទ្ធពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ហើយក៏ជាការជ្រៀតជ្រែត កិច្ចការបោះឆ្នោតដែលមានចែងថា “ ការបោះឆ្នោតជាការសម្ងាត់ គ្មានបុគ្គលណាមួយអាចដឹងបានថា បុគ្គលណា បោះឆ្នោត​ឲ្យបក្សណានោះទេ … ពលរដ្ឋមានសិទ្ធបោះឆ្នោតឲ្យបក្សណាដែលខ្លួនស្រឡាញ់ ពេញចិត្ត និងគាំទ្រ “។

នៅពេលនេះ CNRP ដែលបងប្អូនស្រឡាញ់ ពេញចិត្ត និងគាំទ្រ ត្រូវបានរបប ហ៊ុន សែន រំលាយ និងចាប់ខ្លួនលោក កឹម សុខា ដោយបំពានច្បាប់ ដូច្នេះ បើបក្សដែលបងប្អូនស្រឡាញ់ ពេញចិត្ត និងគាំទ្រ ត្រូវបានរបប ហ៊ុន សែន បំបិទមិនឲ្យចូល​រួមបោះឆ្នោត ចឹងបងប្អូនមិនចាំបាច់ចំណាយពេលទៅបោះឆ្នោតនោះទេ ព្រោះគ្មានបក្សដែលបងប្អូនត្រូវបោះឲ្យ ហើយក៏គ្មានច្បាប់ណាសំរាប់ដាក់ទោសបងប្អូនដែលមិនទៅបោះឆ្នោតដែរ ។

loading...

ជាក់ស្តែងការបោះឆ្នោតកន្លងមកមានបងប្អូនមិនទៅបោះឆ្នោតច្រើនណាស់ តែរហូតដល់ពេលនេះពួកគាត់​គ្មានអ្នកណា​ទៅដាក់ទោសដូចការឃោសនាអកុសលរបស់ក្រុមគាំទ្ររបប ហ៊ុន សែន ឡើយ ។

សូមជម្រាបបន្ថែមផងដែរ ដល់បងប្អូនមួយចំនួនដែលបាននិយាយក្នុងបណ្តាញសង្គមថា “ នឹងទៅបោះឆ្នោត តែមិនគូស​សន្លឹកឆ្នោតឲ្យបក្សណានោះទេ “

ចំពោះការលើកឡើងរបស់បងប្អូននេះ សូមបងប្អូនជ្រាបឲ្យបានច្បាស់ថា អ្វីដែលរបប ហ៊ុន សែន ចង់បានគឺធ្វើម៉េចឲ្យមាន​ពលរដ្ឋច្រើនទៅបោះឆ្នោត ទោះជាបងប្អូនមិនបោះឲ្យបក្សណាក៏ដោយក៏គេគិតជាភាគរយនៃចំនួនអ្នកបោះឆ្នោត ដែល​បាន​ចូលរួមបោះឆ្នោតដែរ ហើយលទ្ធផលឆ្នោតទៀតសោតក៏របប ហ៊ុន សែន មិនខ្វល់ដែរ ព្រោះការបោះឆ្នោតលើក​នេះគ្មាន​បក្សណាដែលជាគូប្រកួតជាមួយរបប ហ៊ុន សែន ទេ តែមានតែក្រុមបក្សបង្គ្រប់កិច្ចរំលេចពណ៌ឲ្យរបប ហ៊ុន សែន ប៉ុណ្ណោះ ។

ហេតុនេះ ជម្រើសល្អ នៃការតស៊ូបែបអហិង្សាររបស់បងប្អូន គឺ “ មិនទៅបោះឆ្នោត “ ៕ Chham Chhany

សន្តានពួកស៊ីភីភី បំផ្លើស បំភ័យ និងគំរាមពីលើដល់ក្រោម!ច្បាប់ត្រូវចាប់ជនឧត្បាត​ផ្សាយបំភ័យនេះ​មក​កាត់ទោស​ជាបន្ទាន់!

ជួយប្រាប់ផងបានទេអន្ទិត តើច្បាប់នេះមានចែងក្នុងច្បាប់មួយណា មាត្រាប៉ុន្មាន ច្បាប់នោះឈ្មោះអីដែរ អនុម័តដោយនណា ប្រកាសប្រើជាផ្លូវការ និងចូលជាធរមាន នៅពេលណា ?

#មួយសំនួរចុងក្រោយ តើការបំភ្លៃពត៍រមាន ផ្សព្វផ្សាយពត៍រមានមិនពិតក្នុងស្ថានភាពបំភិតបំភ័យ ញុះញង់ និងគំរាមកំហែងពលរដ្ឋទូទាំងប្រទេសបែបនេះ ត្រូវមានទោសបែបណា?

សំគាល់៖ ចាំមើលបើក្រសួងមិនចាត់ការជននេះទេ មានន័យថា វាជាសេនារីយោស៊ីភីភីពីលើមកក្រោម តែបើចាប់​ជនឧត្បាតនេះមកកាត់ទោស នោះមានន័យថា ស៊ីភីភី មិនបាននិយាយរឿងនេះ ហើយស្ថាប័នជាតិ​នៅមាន​ដំណើរការ​បំពេញតួនាទីការជាតិបាន។

បញ្ជាក់៖ តែបើមានច្បាប់បែបនេះមែន នោះក៏ល្អមើលដែរ ហើយយើងប្រាប់ទៅវិញថាយើងក៏មិនបាច់បង់ពន្ធ និងត្រូវរ៉ាប់​រងសងបំណុលបរទេសដែរ ហើយទុកអោយពួកទៅបោះឆ្នោតបង់ពន្ធ និងសងបំណុលចិន​រាប់ពាន់​លាន​ដុល្លារ​ទាំង​នោះទៅ ។ ខ្មែរ សុវណ្ណភូមិ

loading...

Leave a comment