ចង់ឲ្យ UN ជួយ ទាល់តែកុំទៅបោះឆ្នោតបង្រ្គប់កិច្ចរបបលោក ហ៊ុន សែន

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បាននិយាយថា “ បើពលរដ្ឋកម្ពុជាចង់ឲ្យសហគមន៍អន្តរជាតិជួយលុះត្រាតែពលរដ្ឋខ្លួនឯងចូលរួមផងដែរ “ ។

ក្នុងន័យនេះ គឺ អ្នកស្រីចង់បញ្ជាក់ថា បើពលរដ្ឋកម្ពុជាចង់ឲ្យសហគមន៍អន្តរជាតិជួយស្តារលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សនៅកម្ពុជា ឲ្យប្រសើរឡើងបាន លុះត្រាតែពលរដ្ឋកុំទៅចូលរួមបោះឆ្នោតបង្គ្រប់កិច្ចឲ្យរបប ហ៊ុន សែន ។

ក្នុងនាមអង្គការសហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត (Rhona Smith ) បានបញ្ជាក់ម្តងហើយម្តងទៀតថា ការបោះឆ្នោតនៅ​កម្ពុជានាថ្ងៃ ២៩ កក្កដា ២០១៨ ខាងមុខនេះ បើគ្មាន CNRP ចូលរួមទេ បានន័យថាការបោះឆ្នោតនោះ​គ្រាន់តែជា​ការ​ឡប់​ឡែប៉ុណ្ណោះ ហើយអង្គការសហប្រជាជាតិ សហគមន៍អន្តរជាតិមិនទទួលស្គាល់របបដឹកនាំរបស់ ហ៊ុន សែន ដែលកើត​ចេញពីការបោះឆ្នោតឡប់ឡែនេះឡើយ ។

ផ្ទុយទៅវិញ បើពលរដ្ឋកម្ពុជានាំគ្នាទៅបោះឆ្មោតបង្គ្រប់កិច្ចឲ្យរបប ហ៊ុន សែន ដឹកនាំប្រទេសតទៅទៀត បានន័យថា ពលរដ្ឋកម្ពុជាចង់រស់នៅក្នុងស្ថានភាពដូចសព្វថ្ងៃនេះហើយ ដូច្នេះសហគមន៍អន្តរជាតិ​ក៏មិនចាំបាច់​បន្តជួយអ្វីដល់​ពលរដ្ឋកម្ពុជាទៀតដែរ បើសូម្បីតែពលរដ្ឋកម្ពុជាខ្លួនឯងមិនចេះជួយខ្លួនឯងផងនោះ ៕ Chham Chhany

Leave a comment