តោះស្វែងយល់ទំនៀមទម្លាប់រវាង អាស៊ី និង អឺរ៉ុប តើខុសគ្នាដូចម្តេច? មិនបានអាន ប្រយ័ត្នស្តាយក្រោយ

ប្រទេសនីមួយ ៗ តែងមានទំនៀមទម្លាប់ផ្សេង ៗ គ្នា ដើម្បីបានយល់ដឹងភាពផ្សេងគ្នានៃទំនៀមទម្លាប់រវាងអាស៊ី និង អឺរ៉ុប សូមអានអត្ថបទគួរឲ្យគួរអារម្មណ៍ដូចខាងក្រោម ៖

១)  ពណ៌នៃការកាន់មរណទុក្ខ

នៅអាសុី សម្លៀកបំពាក់ស ចំណែកនៅអឺរ៉ុប សម្លៀកបំពាក់ខ្មៅ ។

២) ពេលបរិភោគអាហារ

នៅអាសុី យើងមានទម្លាប់ « អញ្ជើញពិសាបាយ » ឬ មកញុាំបាយ នៅពេលយើងឃើញអ្នកណាម្នាក់ មកជួបយើងពេល​កំពុង​បរិភោគអាហារ ។ ចំណែកនៅខាងអឺរ៉ុប គេពុំមានទម្លាប់នេះទេ អ្នកដែលកំពុងបរិភោគ ត្រូវនៅស្ងៀម អ្នកដែល​ជា​ភ្ញៀវ ត្រូវនិយាយលើកទឹកចិត្តទៅវិញថា សូមពិសាឲ្យបានឆ្ងាញ់ bon appétit ឬ Enjoy your meal ។

យើងត្រូវដឹងថា នៅអឺរ៉ុប ការទៅលេងផ្ទះគេ ត្រូវមានការណាត់ជួប និង ចៀសវាងឲ្យខុសពេលបាយ ត្បិតអី គេពុំមាន​ទំនៀម​​ទម្លាប់ ដាក់ចានថែម អញ្ជើញភ្ញៀវញុាំបាយទេ ហើយគេក៏មិនចូលចិត្តឲ្យយើងមើលមុខគេបរិភោគអាហារដែរ ។

៣) អំពីការហៅឈ្មោះ និង ការដាក់ឈ្មោះ

នៅអាសុី ការហៅចំឈ្មោះ ជាការប្រមាថមើលងាយ នៅអឺរ៉ុប ការហៅចំឈ្មោះ ជាការផ្តល់តម្លៃដល់ម្ចាស់ឈ្មោះ (ដោយថែម លោក ឬ លោកស្រី ឬកញ្ញា) ។ ខ្ញុំធ្លាប់ឃើញ ក្មួយហៅមាមីង ឬ អ៊ំ ចំឈ្មោះ (ដោយមិនបន្ថែម ពាក្យមា មីង អ៊ំ ពីមុខ) គេយល់ថាមកពីក្មួយគេ ស្រឡាញ់គេពេក … ករណីនេះផ្ទុយពីនៅ អាសុី ។

ចំណែកឯការដាក់ឈ្មោះ កូនចៅវិញ ក៏ស្រដៀងគ្នានេះដែរ ។ នៅអឺរ៉ុប បើគេដាក់ឈ្មោះកូន ដូចឈ្មោះជីដូនជីតា ជាការដឹងគុណ ចំណែកនៅអាសុី មិនមានអ្នកណា ហ៊ានធ្វើដូច្នេះទេ ជាការប្រមាថ មើកងាយសម្បើមណាស់ … អ្នកខ្លះអន់ចិត្ត ឬ រហូតដល់ឈ្លោះគ្នា ព្រោះតែអ្នកជិតខាង ដាក់ឈ្មោះដូចគាត់ … បើដាក់ឈ្មោះ ដូច ឪពុកម្តាយគាត់ កាន់តែខឹងខ្លាំងទៅទៀត ។

៤) អំពីរបៀបចិតផ្លែឈើ

នៅអាសុី ចិតបញ្ចេញមុខកាំបិតទៅក្រៅ ចំណែកពួកអឺរ៉ុប ចិតយកមុខកាំបិតចូលមកក្នុង ។

៥) នៅខាង​សហរដ្ឋ គេដាក់ផ្កាមុខផ្នូរ ឯនៅអាសុី រៀបសែនដាក់ម្ហូបផ្លែឈើនៅមុខផ្នូរទៅវិញ។

ពេលទិញរបស់ ឬ ទិញអ្វីមួយ ទោះបីប្រធានាធិបតី ឬ អ្នកធំស្រុកអាមេរិក គឺ ត្រូវឈរចាំក្នុងជួរ ឯនៅអាសុីប្រទេសមួយ​ចំនួនប្រជែងគ្នាទៅមុន។​

ប្រភព ៖ Saveth Chea

Leave a comment