កំប្លែង ៖ រឿងមិនទៅបោះឆ្នោត មិនបានអាន ប្រយ័ត្នស្តាយក្រោយ

កំប្លែង ៖ រឿងមិនទៅបោះឆ្នោត……

ថ្ងៃបោះឆ្នោត មេភូមិមិនឃើញ អាម៉ៅ ដែលជាអ្នកគាំទ្របក្សប្រជាជនទាំងងងឹតងងល់ទៅបោះឆ្នោតក៏ដើរទៅរកដល់ផ្ទះ។  អាម៉ៅកំពុងតែដេកស្តូកស្តឹងនៅលើគ្រែ មានទាំងទឹកមុខស្លក់ស្លេកស្លាំង។

មេភូមិ ៖ អែងកើតអី បានជាមិនទៅបោះឆ្នោត

អាម៉ៅចង្អុលទៅកញ្ចប់ថ្នាំនៅលើតុក្បែរគ្រែ​ ហើយនិយាយថា៖

ប្រពន្ធខ្ញុំ លួចដាក់ថ្នាំបញ្ចុះអោយខ្ញុំផឹក កាលពីយប់មិញ ធ្វើអោយខ្ញុំរាគទាំងយប់ជាង១០ដង មកដល់ពេលនេះ ខ្ញុំអស់កម្លាំងណាស់ ទៅណាមិនរួចទេ។

មេភូមិ ៖ មិចក៏ប្រពន្ធអែងធ្វើឆ្កួតចឹង?

អាម៉ៅ ៖​ ប្រពន្ធខ្ញុំ ជាអ្នកគាំទ្របក្សសង្គ្រោះជាតិ

Leave a comment