ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ ៖ លោក ហ៊ុន ម៉ាណែត គម្រាមធ្វើសង្គ្រាមបើបក្សប្រជាជនធ្លាក់ឆ្នោត

លោក ហ៊ុន ម៉ាណែត ដែលគេមើលឃើញថា អាចនឹងស្នងតំណែងលោក ហ៊ុន សែន​ នោះ កំពុងប្រព្រឹត្ត និង ធ្វើទង្វើស្រដៀងនឹងលោក ហ៊ុន សែន ដែលជាឪពុក ។

កាលពីពេលថ្មី ៗ នេះ លោក ហ៊ុន ម៉ាណែត បាននិយាយថា បើមិនចង់អោយមានសង្គ្រាមទេ ត្រូវតែបោះឆ្នោយអោយ គណបក្សប្រជាជនកម្ពុជា ។

លោក ហ៊ុន ម៉ណែត បានលើកឡើងនេះ ហាក់ដូចជាលោកបានដឹងច្បាស់ណាស់ថា ក្រោយការបោះឆ្នោត បើសិនជា​គណបក្សប្រជាជនចាញ់ឆ្នោតនោះ ប្រទេសខ្មែរនឹងកើតសង្គ្រាម ដូចគ្នាទៅនឹសលោក ហ៊ុន សែន ដែលតែងតែនិយាយ​គំរាមមុនបោះឆ្នោតថា បើខ្ញុំធ្លាក់ឆ្នោត ប្រទេសនឹងក្រឡាប់ចាក់ ដូចរបបខ្មែរក្រហម ហើយសង្គ្រាម​នឹងកើតមាន​ឡើង​ជាថ្មីទៀត ។

ភាសាដដែលនេះ ធ្វើឲ្យពលរដ្ឋ និង អ្នកវិភាគជាច្រើនឆ្ងល់ថា បក្សកាន់អំណាចនេះនឹងធ្វើសង្រ្គាមជាមួយនឹងនរណា ហើយអ្នកណាជាដៃគូសង្រ្គាមរបស់បក្សប្រជាជនកម្ពុជា ព្រោះប្រជាពលរដ្ឋខ្មែរដែលគាំទ្របក្សផ្សេងនោះ​មិនដែល​មានអាវុធ ឬ ត្រូវការបង្កសង្រ្គាមអ្វីទេ បោះឆ្នោតព្រោះតែត្រូវការប្រើសិទ្ធិសេរីភាពរបស់ពលរដ្ឋប៉ុណ្ណោះ ៕

Leave a comment