ពត៌មានក្តៅ ៗ ហុយ ៗ ក្រោយចាញ់ឆ្នោត លោក ណាជិប ត្រូវបានដាក់ចូលក្នុងបញ្ជីខ្មៅ និង ហាមចេញពីប្រទេស

ក្រសួងអន្តោប្រវេសន៍ម៉ាឡេស៊ីបានផ្សាយនៅ​ថ្ងៃ​សៅរ៍ ទី​ ១២ ខែ​ឧសភា​នេះ ថា លោក ណាជិប រ៉ាហ្សាក អតីត​នាយករដ្ឋមន្ត្រី​​ម៉ាឡេស៊ី  និង ​ភរិយា​ ត្រូវបាន​​នាយកដ្ឋាន​អន្តោរ​ប្រវេសន៍​ម៉ាឡេស៊ីដាក់​ឈ្មោះចៅ​ទៅ​ក្នុង​បញ្ជី​ខ្មៅ ហើយមិន​ត្រូវ​អនុញ្ញាត​ឲ្យ​ចាក​ចេញ​ពី​ប្រទេស​ម៉ាឡេស៊ី​បាន​ឡើយ ។

សេចក្តីជូនដំណឹងរបស់នាយកដ្ឋានអន្តោប្រវេសន៍នេះបានចេញផ្សាយ ​ក្រោយ​ពី​លោក ណាជិប ផូសនៅ​លើ​បណ្ដាញ​សង្គម Twitter ថា លោក​និង​ក្រុម​គ្រួសារ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​សៅរ៍​នេះ ហើយ​នឹង​វិល​ត្រឡប់​មក​វិញ​នា​សប្ដាហ៍​ក្រោយ​។

តាមសេចក្តីរាយការណ៍ឲ្យដឹងថា លោក ណាជិប ត្រូវ​ចោទ​ប្រកាន់​ថា ​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ពុករលួយនៃ​មូលនិធិ 1 Malaysia Development Berhad ៕

Leave a comment