ត្រឹមតែត្រីមាសដំបូង ពលរដ្ឋខ្មែរស្លាប់ ៤៨០ នាក់ និង របួស ១២៣៤ នាក់ដោយគ្រោះថ្នាក់ចរាចរណ៍

របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ក្នុងត្រីមាសទី១ ឆ្នាំ២០១៨

យោងតាមរបាយការណ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ឲ្យឃើញថា គ្រោះថ្នាក់ចរាចរណ៍ក្នុងត្រីមាសទី១ ឆ្នាំ២០១៨ បានកើតឡើងសរុបចំនួន ៨១៩ លើក បណ្តាលឱ្យស្លាប់ចំនួន ៤៨០នាក់ និងរបួសចំនួន ១.២៣៤នាក់ ភាគច្រើននៅរាជធានីភ្នំពេញ ។ ចំនួនជនរងគ្រោះជាមធ្យមក្នុងមួយថ្ងៃស្លាប់ចំនួន៥.៣នាក់ និងរបួសចំនួន១៣.៧នាក់ ។

loading...

មូលហេតុការបើកបរលើសល្បឿនកំណត់ ៣៦% មិនគោរពសិទ្ធិ១៩% មិនប្រកាន់ស្តាំ១៤% វ៉ាជែង១២% បត់៨% ស្រវឹង៦% កត្តាយានយន្ត៥% និងងងុយដេក ១% ។

loading...

ប្រៀបធៀបត្រីមាសទី១(ឆ្នាំមុន)ឆ្នាំ២០១៧ គ្រោះថ្នាក់ថយចំនួន១៧០លើក ស្មើ១៧% ស្លាប់ថយ ១២នាក់ស្មើ ២% និងរបួសថយចំនួន២៣៤នាក់ ស្មើ១៦%។

រថយន្តដឹកកម្មករទទួលរងគ្រោះថ្នាក់ចរាចរណ៍មានចំនួន ០៣លើក របួសចំនួន ១២៤នាក់ (ស្លាប់០១នាក់ របួសធ្ងន់ចំនួន ១៧នាក់ របួសស្រាល ១០៦នាក់) កើតឡើងនៅខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តព្រះសីហនុ ដែលបណ្តាលមកពីវ៉ាជែងប្រថុយប្រថាន និងលក្ខណៈបចេ្ចកទេសយានយន្ត។

ក្នុងចំណោមអ្នកស្លាប់ចំនួន ៤៨០នាក់ ភាគច្រើនជាអ្នកជិះម៉ូតូមានចំនួន ៣៦០នាក់ ស្មើ៧៥% (ប្រភេទ១២៥សេសេចុះក្រោម)ក្នុងនោះមិនពាក់មួកសុវតិ្ថភាពមានចំនួន ២៦៣នាក់ ស្មើ៧៣% ។

ករណីគ្រោះថ្នាក់ត្រូវបានដោះស្រាយចប់ចំនួន ៣១៨ករណី បញ្ជូនទៅតុលាការចំនួន ២៨៣ករណី កំពុងអង្កេត ២៧៧ករណី និងបញ្ជូនជនល្មើសទៅតុលាការចំនួន ៨៧នាក់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឲ្យមានហិង្សាទៅលើអ្នកបើកបររថយន្ត (បណ្ឌិត ស៊ុយ សារ៉េត ជាសាស្រ្តចារ្យនៅសាកលវិទ្យាល័យកម្ពុជា)បណ្តាលឲ្យរបួសធ្ងន់ធ្ងរ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ សិ្ថតនៅកងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ករណីនេះ ត្រូវបានឃាត់ខ្លួនជនដៃដល់បានចំនួន ០៣នាក់ ។

បញ្ហាប្រឈមដូចតទៅ៖

ក. អ្នកជិះទោចក្រយានយន្តដែលស្លាប់នៅតែមានចំនួនច្រើនដល់ទៅ ៣៦០នាក់ ស្មើ៧៥% (ប្រភេទ១២៥ សេសេចុះក្រោម) ក្នុងនោះមិនពាក់មួកសុវតិ្ថភាពមានចំនួន២៦៣នាក់ ស្មើ៧៣% ។

ខ. រថយន្តដឹកកម្មករទទួលរងគ្រោះថ្នាក់ចរាចរណ៍មានចំនួន ០៣លើក ស្លាប់០១នាក់ របួសចំនួន១២៤នាក់ បណ្តាលមកពីការបើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងបច្ចេកទេសយានយន្ត ។

គ. ស្មារតីមិនគោរពច្បាប់របស់អ្នកប្រើប្រាស់ផ្លូវមួយចំនួននៅតែមានដោយការមិនពាក់សុវតិ្ថភាព ការបើកបរ លើសល្បឿនកំណត់ មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ វ៉ាជែង បត់ ស្រវឹង និងជិះបញ្រ្ចាស់ទិសចរាចរណ៍ដែលបាន បង្កគ្រោះថ្នាក់ចរាចរណ៍ ។

ឃ. ការមិនយកចិត្តទុកដាក់ទទួលយកការផ្សព្វផ្សាយអប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក របស់ប្រជាពលរដ្ឋមួយចំនួននៅតាមមូលដ្ឋាន បានបង្កឲ្យមានឥរិយាបថមិនត្រឹមត្រូវក្នុងការបើកបរ និងបង្កឲ្យមានគ្រោះថ្នាក់ ។

loading...

Leave a comment