Google ចេញផ្សាយ Android Studio 3.2 សម្រាប់សាងកម្មវិធីលើទូរសព្ទដៃ

Google បានចេញផ្សាយ Android Studio 3.2 ជំនាន់សាកល្បង នៅក្នុងពិធី Google I / O ឆ្នាំ 2018 ដែល Android Studio 3.2 នេះ ឥឡូវនៅជាជំនាន់ Canary (អថេរ) នៅឡើយ និងត្រូវចំណាយពេលមួយរយៈទៀត ទើបក្លាយជាជំនាន់ Stable (ថេរ) ។

loading...

មុខថ្មី(new features)ក្នុង Android Studio 3.2 គឺ សម្រួលកំណែចាស់មកប្រើ IntelliJ IDEA 2018.1.1 ជាមូលដ្ឋាន Slices, AndroidX, Android Jetpack, App Bundle ។

loading...

មុខថ្មីគួរឱ្យចាប់អារម្មណ៍បំផុតនោះ គឺ Navigation Editor ជួយឱ្យមើលឃើញរូបភាពបង្ហាញផ្លូវ(Navigation) នៅលើអេក្រង់​នីមួយ ៗ នៃកម្មវិធី ថា ចុចអេក្រង់ណាលោតទៅអេក្រង់ណា ។

ចំណែកខាង Android Emulator មានមុខថ្មី គឺ Snapshot ឲ្យអភិវឌ្ឍនករ(developer)អាចរក្សាទុកស្ថានភាព​របស់ម៉ាស៊ីន​ហើយ​លោតឡើងមកវិញភ្លាម (save / load state) ចំណែកឯ ADB ក៏មានមុខថ្មីបន្ថែមដែរ គឺ ជំនួយការតភ្ជាប់ ADB (ADB Assistant Connection) ផ្តល់ពាក្យណែនាំក្នុងការតភ្ជាប់ឧបករណ៍ថ្មីតាមរយៈ ADB ។

loading...

Leave a comment