ក្រសួងការពារជាតិរុស្ស៊ីសម្ញែងអាវុធចូលរួមក្បួនដង្ហែប្រារព្ធទិវាជ័យជំនះ(មានឃ្លិប)

ក្រសួងការពារជាតិរុស្ស៊ីបានផ្សព្វផ្សាយឈុតវីដេអូខ្លីនៅថ្ងៃចន្ទ ៧ ឧសភា ២០១៨ ដែលបង្ហាញរូបរាងនៃអាវុធជំនាន់ថ្មី ដែលត្រូវបាននាំយកទៅចូលរួមពិធីព្យុះហយាត្រាដ៏មហិមាមួយ ដើម្បីប្រារព្ធខួបលើកទី 73 នៃទិវាជ័យជំនះ ដែលប្រព្រឹត្តទៅនៅថ្ងៃពុធទី ៩ ខែឧសភា ២០១៨ នៅទីលានក្រហម ក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី។

សព្វាវុធដែលបង្ហាញនៅក្នុងឃ្លីប ដូចជា យន្តហោះគ្មានមនុស្សបើក “Korsar” មានសមត្ថភាពហោះល្បាតបានក្នុងគ្រប់ សភាពអាកាសធាតុ , ចូលដល់គោលដៅបានយ៉ាងឆាប់រហ័ស ។ ប្រមើលដឹងហានិយភ័យនៃសង្រ្គាម និង អាចដឹកជញ្ជូន វត្ថុមានទម្ងន់ស្រាលទៅឲ្យកងកម្លាំងផ្ទៃដី ។

យានក្រោះបំពាក់អាវុធ”Terminator” ព្រមទាំងជើងទម្របាញ់ខីបណាវុធបំផ្លាញរថក្រោះ Ataka មាន ៤ ជើងទម្រ កាំភ្លើងយន្តស្វ័យប្រវត្តិ ៣០ មិល្លីម៉ែត្រ ២ ដើម និង ជើងទម្របាញ់គ្រាប់បែក ២​ ។

កាំភ្លើងយន្តគូទំហំ 7,62 មីល្លីម៉ែត្រ រួមមានរទេះតង់បោសគ្រាប់មីនឥតមនុស្សបើក Uran-6 ដែលជួយកាត់បន្ថយហានិភ័យ ៕

Leave a comment