មិនដែលដឹងសោះម៉ង អនុសញ្ញាតូក្យូរវាងបារាំង និង ជប៉ុន ដែលធ្វើឲ្យខ្មែរបាត់បង់ដីមួយភាគធំ

អនុសញ្ញាតូក្យូជាអ្វី? Tokyo Convention

ជាអនុសញ្ញាមួយដែលបារាំងនិងជប៉ុនចុះហត្ថលេខានៅថ្ងៃទី ៩ ឧសភា ឆ្នាំ ១៩៤១ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។ក្រោមអនុសញ្ញានោះ បារាំងព្រមប្រគល់ដែនដីមួយភាគធំរបស់ប្រទេសកម្ពុជា​ឲ្យទៅប្រទសថៃ​ដោយ​មានអន្តរាគមន៍​ពីកងទ័ពជប៉ុន។ ពីសម័យសង្រ្គមលោកលើកទីពីរផ្ទុះឡើង នៅឆ្នាំ ១៩៣៩ ពួកជប៉ុនបានចូលលុកលុយតំបន់អាស៊ីអាគ្នេយ៍ ។

loading...

រដ្ឋាភិបាលថៃរបស់លោកភិបុល សង្រ្គាម បានសុំឲ្យជប៉ុនជួយដណ្តើមទឹកដីដែលសៀមបាត់បង់​ឲ្យទៅបារាំងកាលពីឆ្នាំ​១៩០៧ មកវិញ។

loading...

ជាការតបស្នងចំពោះជប៉ុន ថៃយល់ព្រមឲ្យទាហានជប៉ុនឆ្លងកាត់ប្រទេសថៃដើម្បីទៅវាយយកប្រទេសភូមា សឹង្ហបុរី និង មាឡេស៊ី។

សម័យនោះ ពួកបារាំងដែលគ្រប់គ្រងស្រុកខ្មែរធ្វើសង្រ្គាមចាញ់ជប៉ុនក៏ព្រមចុះអនុសញ្ញានៅទីក្រុងតូក្យូនៅថ្ងៃទី ០៩ ឧសភា ១៩៤១ ដោយព្រមប្រគល់ខេត្តបាត់ដំបង សៀមរាប ស្ទឹងត្រែង កំពង់ធំ (ខេត្តព្រះវិហារ និង ប្រាសាទ​ព្រះវិហារ​បច្ចុប្បន្ន)។

ព្រំដែនខ្មែរ-ថៃសម័យនោះនៅស្ពានស្វាយដូនកែវរវាងខេត្តពោធិ៍សាត់ និង ខេត្តបាត់ដំបងបច្ចុប្បន្ននេះ។ ទឹកដីខ្មែរដែល
ថៃយកទៅក្រោមការជួយរបស់​ជប៉ុនមានទំហំ ៦០០០០ គីឡូម៉ែត្រក្រឡា។

តែនៅពេលសង្រ្គាមលោកលើកទីពីរចប់ទៅ ពួកថៃនិងជប៉ុនស្ថិតនៅក្នុងពួកចាញ់សង្រ្គាម ហើយមានកាតព្វកិច្ច
ប្រគល់​ដែនដី​ទាំងឡាយដែលពួកគេបានយកពីខ្មែរទៅ ។

ដោយគ្មានជម្រើស ពួកថៃក៏ព្រមប្រគល់ទឹកដីខ្មែរ​មកវិញតាមអនុសញ្ញាចុះនៅទីក្រុងវ៉ាស៊ិនតោនកាលពីថ្ងៃទី ១៧ វិចិ្ឆកា ១៩៤៦ ប្រគល់ដែនដីទាំងនោះមកឲ្យកម្ពុជាវិញ។  Nao Sok

loading...

Leave a comment