អាសន្នធំហើយសម្តេចអើយ ! អង្គការសហប្រជាជាតិចាត់ទុកការបន្តឃុំខ្លួនលោក កឹម សុខា ថាជាការរំលោភច្បាប់អន្តរជាតិ

លោក កឹម សុខា មិន​ត្រូវ​បាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ទេ ជុំវិញ​បណ្ដឹង​សុំ​ឱ្យ​លុបចោល​សេចក្ដី​សម្រេច​បន្ត​ឃុំខ្លួន​រូបលោក​ ៦ ​ខែ​ទៀត។ មេធាវី​ការពារ​ក្ដី ហៅ​ការសម្រេច​នេះ ជា​ករណី​នយោបាយ។

loading...

មេធាវី​ការពារ​ក្ដី​ម្នាក់ គឺ​ អ្នកស្រី ម៉េង សុភារី ថ្លែងឲ្យ​ដឹង​ថា ក្នុង​ទិដ្ឋភាព​ច្បាប់ លោក កឹម សុខា គួរ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ ដើម្បី​ឲ្យ​ស្របតាម​មាត្រា​២២៣ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ និង ក្នុង​មាត្រា​២២៣​នៃ​ក្រម​នេះ មាន ១២​ ចំណុច ដែល​ត្រូវ​ឲ្យ​ជន​ជាប់ឃុំ អនុវត្ត​ពេល​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ហើយ​ករណី លោក កឹម សុខា បើ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ មិន​ត្រឹមតែ​អនុវត្តន៍​បាន​ត្រឹម​មួយ ឬ​ពីរ​ចំណុច​ទេ គឺ លោក​អនុវត្តន៍​បាន​ទាំង​ ១២​ ចំណុច។

loading...

អ្នកស្រី ម៉េង សុភារី ថា លោក កឹម សុខា មិនដែល​មាន​បំណង​រត់​គេច​ពី​តុលាការ​ម្ដង​ឡើង ហើយ​ចរិត​លោក កឹម សុខា កន្លងមក មិនដែល​គេច​ចេញ​ពី​កម្ពុជា​ទេ បើ​ទោះ​ជា​លោក​ដឹង​ថា នឹង​ត្រូវ​គេ​ចាប់ខ្លួន​ក៏ដោយ ដូច្នេះ​មេធាវី​យល់ថា ចៅក្រម​គួរតែ​ដោះលែង​ឲ្យ​លោក កឹម សុខា បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន៖ «ចង់​ឃើញ​អ្នកនយោបាយ​ទាំងអស់ ជជែក​គ្នា​ដើម្បី​រក​ដំណោះស្រាយ​ទៅ ហើយ​ខ្ញុំ​ចង់​ឃើញ​ករណី​កូន​ក្តី​ខ្ញុំ (​ឯកឧត្ដម កឹម សុខា) ត្រូវ​បាន​ដោះលែង​ដូច លោក ញឹក ប៊ុនឆៃ អីចឹង»។

ក្នុង​សវនាការ​ពេញ​មួយ​ព្រឹក​ថ្ងៃ​ទី៧ ឧសភា ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល​មិន​បាន​អនុញ្ញាត​ឲ្យ​មានការ​នាំ​ខ្លួន លោក កឹម សុខា ចូល​អង្គ​សវនាការ​ទេ ដោយ​ក្នុង​សវនាការ​មានតែ​មេធាវី​តំណាង ៣​រូប គឺ​មេធាវី ម៉េង សុភារី មេធាវី ផែង ហេង និង​មេធាវី ចាន់ ចេង។ ចំណែក​នៅ​ខាងក្រៅ​តុលាការ​កំពូល​វិញ មាន​ពលរដ្ឋ ជា​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ ប្រហែល​១០០​នាក់ នៅ​អង្គុយ​តាម​សួនច្បារ​រង់ចាំ​ឃ្លាំមើល​សវនាការ ខណៈ​កងកម្លាំងប្រដាប់អាវុធ និង​រនាំង បារ៉ាស់ ជាច្រើន ត្រូវ​បាន​ដាក់​ការពារ​ជុំវិញ​តុលាការ​កំពូល។

ពលរដ្ឋ​ម្នាក់ ដែល​ទៅ​អង្គុយ​រង់ចាំ​ឃ្លាំមើល​សវនាការ អ្នកស្រី ចាន់ឌី ស្នើសុំ​ទទូច​ឲ្យ​របប​ក្រុងភ្នំពេញ​ដោះលែង លោក កឹម សុខា។ សកម្មជន​រូប​នេះ នៅតែ​អះអាង​ថា លោក កឹម សុខា គ្មាន​ទោស​ដូច​ការ​ចោទ​ប្រកាន់ និង​ចង់​ឲ្យ​មានការ​ដោះលែង ដើម្បី​កម្ពុជា​មាន​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ​មកវិញ៖ «ខ្ញុំ​សូម​អង្វរ ហើយ​ក៏​សូម​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល សូម​ឲ្យ​ដោះលែង​គាត់​ទៅ បើសិនជា​ស្នេហា​ជាតិ​ពិត សូម​ឲ្យ​ដូច​ថា​ចរចា​គ្នា​ដោះលែង​គាត់​ទៅ រក​ដំណោះស្រាយ ដើម្បី​ថែរក្សា​កេរ្តិ៍​ដំណែល​ពី​ដូនតា​ឲ្យ​បាន​ក្តី​សុខ ក្តី​ចម្រើន​អីចឹង​ទៅ»។

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៥ ខែ​មីនា បាន​សម្រេច​បន្ត​ឃុំខ្លួន​លោក កឹម សុខា រយៈពេល​៦​ខែ​ទៀត ក្រោយពី​មេធាវី​អះអាង​ថា ចៅក្រម​រក​មិន​ឃើញ​ភស្តុតាង​ដូច​ការចោទប្រកាន់​កន្លង​មក។ ក្រុម​មេធាវី ក៏​បាន​ប្ដឹង​ជំទាស់​ដីកា​ឃុំខ្លួន​នេះ​ភ្លាមៗ ទៅ​សាលាឧទ្ធរណ៍ ប៉ុន្តែ​នៅ​សភា​ស៊ើបសួរ​នៃ​សាលាឧទ្ធរណ៍​រក្សា​ការសម្រេច​របស់​តុលាការ​ជាន់​ទាប និង​បើកផ្លូវ​ឲ្យ​ប្ដឹង​បន្ដ​ទៅ​តុលាការ​កំពូល។

អនុប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) ប្រចាំ​តំបន់​អាស៊ី លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ធ្លាប់​ចាត់​ទុក​ការ​បន្ត​ឃុំខ្លួន លោក កឹម សុខា ថា ជា​ការ​ប្រឌិត​រឿង​ឡើង ដើម្បី​បំពេញចិត្ត​របប​កុម្មុយនិស្ត លោក ហ៊ុន សែន ដែល​មិន​ខ្វល់ខ្វាយ​អំពី​បញ្ហា​សិទ្ធិមនុស្ស និង​ នីតិរដ្ឋ។ ប៉ុន្តែ មេដឹកនាំ​របប​ក្រុងភ្នំពេញ តែង​ទម្លាក់កំហុស​ចំពោះ​ការ​បន្ត​ឃុំខ្លួន​មេ​បក្ស​ប្រឆាំង ទៅ​ឲ្យ​មន្ត្រី​តុលាការ ដែល​នរណា​ក៏​ដឹង​ដែរ​ថា តុលាការ​សព្វថ្ងៃ​ស្ថិត​ក្រោម​ការ​បង្គាប់​បញ្ជា​ពី​របប​ក្រុងភ្នំពេញ។

អ្នកវិភាគ​នយោបាយ លោក​បណ្ឌិត មាស នី យល់ថា មិន​អាច​ប្រៀប​បាន​ទេ ចំពោះ​ករណី លោក ញឹក ប៊ុនឆៃ និងលោក កឹម សុខា ព្រោះ​ការ​ដោះលែង និង​ការ​លើក​តម្កើង លោក ញឹក ប៊ុនឆៃ ឲ្យ​កាន់តំណែង​ប្រធាន​បក្ស​ខ្មែរ​រួបរួម​ជាតិ​វិញ នឹង​ធ្វើ​ឲ្យ​គណបក្ស​កាន់អំណាច​ចំណេញ​នយោបាយ តែ​បើ​ការ​ដោះលែង លោក កឹម សុខា ហាក់​ដូច​ជា​ការ​ប្រលែង​ខ្លា ឲ្យ​នៅ​ក្រៅ​ឃុំ​វិញ ដូច្នេះ​របប​ក្រុងភ្នំពេញ នឹង​មិន​ដោះលែង លោក កឹម សុខា នៅមុន​ការបោះឆ្នោត​ទេ។ ប៉ុន្តែ យ៉ាងណា លោក​បណ្ឌិត មាស នី ថា អាច​នឹង​មាន​ការប្រែប្រួល នៅ​ពេល​ដែល​គណៈកម្មការ​អឺរ៉ុប ចុះ​ទៅ​ពិនិត្យមើល​ស្ថានភាព​ផ្ទាល់​ដល់​ប្រទេស​កម្ពុជា៖ «ក្នុង​ករណី​របស់​គណបក្ស​សង្គ្រោះជាតិ​ដែល មាន​ករណី​ដូច​លោក ញឹក ប៊ុនឆៃ គេ​ដឹង​បាត់​ហើយ​ថា​វា​នឹង​មាន​កម្លាំង​ខ្លាំង ទោះបី​គណបក្ស​នោះ មកវិញ យ៉ាងណាក៏ដោយ​ហើយក៏​មក​បំពេញ ដូចដើម​វិញ ក៏​មិន​មាន​អ្វី​ខ្លាំង​ដូច គណបក្ស​សង្គ្រោះ ជាតិ បើ​ករណី​ដូច​លោក កឹម សុខា នេះ បើ​មាន​ដំណោះស្រាយ អី​ទី​១ ជាពិសេស គណបក្ស​ប្រជាជន ផ្ទាល់​តែម្ដង​ទើប​អាច​ទៅ​រួច​បាទ»។

ក្រុម​មេធាវី​កំពុង​រៀបចំ​បណ្ដឹង​ស្នើសុំ​ឲ្យ​កូនក្ដី​នៅ​ក្រៅ​ឃុំ​ជុំ​ទី​២ ហើយ​និង​ដាក់​ជូន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ពេល​ខាងមុខនេះ។ rfa

ក្រោយពីការបន្តឃុំខ្លួនលោក កឹម សុខា មក ស្ថាប័ននៃអង្គការសហប្រជាជាតិសម្រេចចាត់ទុកការឃុំខ្លួនលោក កឹម សុខា ជាការបំពានទៅលើច្បាប់អន្តរជាតិ

បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីអង្គការ FIDH (International Federation for Human Rights)មក ក្រុមការងារនៃ​អង្គការ​សហប្រជាជាតិទទួលបន្ទុកដោះស្រាយការឃុំខ្លួនដោយបំពាន (UN Working Group on Arbitrary Detention) បានបើក​សវនការ​កាលពីចុងខែមេសា ឆ្នាំ ២០១៨ ហើយធ្វើសេចក្តីសន្មតថាការចាប់ខ្លួនលោកកឹម សុខា គឺជាការបំពាន​លើ​សេចក្តីប្រកាសជាសកលនៃសិទ្ធិមនុស្សនិងកិច្ចព្រមព្រៀងអន្តរជាតិ។

ស្ថាប័នអង្គការសហប្រជាជាតិនេះ បានទាមទារឲ្យមាន​ការដោះលែងលោកកឹម សុខាជាបន្ទាន់ និង ស្នើឲ្យអជ្ញាធរ​កម្ពុជាសងនូវជម្ងឺចិត្តនិងការប៉ះប៉ូវផ្សេងៗទៀតដល់រូបលោក ៕

loading...

Leave a comment