គណបក្សប្រជាធិបតេយ្យត្រៀមលាតត្រដាងពាណិជ្ជកម្មលើហ្វេសប៊ុក ៣០០០ យ៉ាង

គណបក្សប្រជាធិបតេយ្យដើរតួយ៉ាងសំខាន់ក្នុងការស៊ើបអង្កេតលើហ្វេសប៊ុក រឿងគណនីក្លែងក្លាយរុស្ស៊ីដែល​ទិញ​ពាណិជ្ជកម្មសម្រាប់ឃោសនាខ្លឹមសារនយោបាយកំឡុងពេលការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំ 2016 ។

ពាណិជ្ជកម្មទាំងអស់មានប្រមាណ ៣០០០ យ៉ាង ។

គណបក្សប្រជាធិបតេយ្យនឹងលាតត្រដាងពាណិជ្ជកម្មទាំងអស់កាន់សាធារណជននៅក្នុងសប្តាហ៍នេះ។

ការផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់នឹងបង្ហាញរូបភាពនៃក្រុមគោលដៅ។ ទិញពាណិជ្ជកម្មអស់តំលៃប៉ុន្មាន? មានមនុស្សប៉ុន្មាននាក់បានឃើញពាណិជ្ជកម្មនីមួយៗ?

ការលាតត្រដាងនេះ ខាងបក្សសាធារណរដ្ឋនិយាយថា គឺ ដើម្បី តម្លាភាព។ ប៉ុន្តែអាចនាំឲ្យសង្គមសង្ស័យថា គណបក្សមានគោលដៅខាងនយោបាយ និងអាចនាំឲ្យកើតបញ្ហាថា នរណានៅពីក្រោយយុទ្ធនាការព័ត៌មានក្លែងក្លាយ​របស់រុស្ស៊ីនេះ ត្រឡប់មកជាទីចាប់អារម្មណ៍របស់សង្គមម្តងទៀត ៕

Leave a comment