កើតរឿងធំមួយនៅជ្រុងខាងត្បូងនៃប្រាសាទអង្គរតូច ចិនប្រើស្វានខួងបំផ្លាញថ្មប្រាសាទអង្គរវត្តបែកខ្ទេចខ្ទីសព្រាត

កាលពីថ្ងៃទី ៦ ឧសភា ២០១៨ ម្សិលមិញ បានមានជនជាតិចិន ១ ក្រុមកាន់ស្វានដែកទៅខួងថ្មប្រាសាទ​នៅទិសទក្សិណនៃ​ប្រាសាទអង្គរតូច ។

loading...

ក្រោយពីឃើញសកម្មភាពខួងថ្មប្រាសាទរបស់ជនជាតិចិនក្រុមនោះ អ្នកទេសចរជាជនជាតិខ្មែរបានចូលទៅហាមឃាត់​មិនឲ្យខួងថ្មប្រាសទនោះទេ ក៏កើតមានការតវ៉ាគ្នារឿងការខួងថ្មប្រាសាទនោះឡើង ។

ចំណែកខាងអាជ្ញាធរអប្សរាមិនបានដឹងរឿងនេះទេ ប៉ុន្តែសំឡេងខួងថ្ម គួរតែអាជ្ញាធរឮខ្លះដែរ មិនដឹងមូលហេតុអ្វីដែល​អាជ្ញាធរអប្សរា​បណ្តោយឲ្យជនជាតិចិនទាំងនោះខួងថ្មីប្រាសាទបែបនោះ ។

loading...

សង្ស័យករណីខួងថ្មប្រាសាទនោះថាជាការរកកំណប់ដែលជាជំនឿឆ្វេងនិយមដើម្បីបំផ្លាញវត្ថុបុរាណ ហើយក៏ចិត្តសាស្រ្ត​សង្រ្គាមត្រជាក់ដែលសៀមធ្លាប់ប្រើកាលពីសម័យវាយបន្ទាយលង្វែក ដោយបាច់ប្រាក់ដួងចូលទៅក្នុងគុម្ពឫស្សី ហើយប្រាប់ថា ឆ្ការឫស្សីយកប្រាក់ដួងនោះទៅ នឹងមានសំណាង ហើយស្តុកស្តម្ភធូរធារជាដើម ។

ករណីនេះ ជនជាតិចិនក៏ប្រហែលជាមានជំនឿឆ្វេងបែបនោះដែរ ព្រោះសម័យអតីតកាល ជីវតាខ្វាន់បាននិយាយថា កម្ពុជាជាដែនដីមាស នៅកន្លែងណាក៏មានមាសដែរ ហេតុនោះ ជនជាតិចិនអាចជាទទួលមរតកគំនិតនោះមក​ប្រើក្នុងស្រុកខ្មែរ ឬ អាចមានហេតុផលផ្សេងណាមួយដែលមិនប្រាកដ ។

សង្ឃឹមថា អាជ្ញាធរខ្មែរនឹងពួតដៃគ្នាមើលថែប្រាសាទអង្គរឲ្យមានសុវត្ថិភាព មិនត្រូវបណ្តោយឲ្យមានការខួងថ្មប្រាសាទ​ត្រង់ចំណុចណាមួយឡើយ ៕

loading...

Leave a comment