អ្នកគាំទ្រគសជគួរដឹង ៖ គណបក្សថ្មី ៣ ត្រូវបានបង្កើតដើម្បីហែកសំឡេងគណបក្សសង្រ្គោះជាតិកំដរអំណាចលោក ហ៊ុន​ សែន

ការបង្កើត​គណបក្ស​ថ្មី គឺ​ គណបក្ស​ឆន្ទៈ​ខ្មែរ របស់លោក គង់ មុនី​កា កូនប្រុស​ពៅ​របស់លោក គង់ គាំ អតីត​ប្រធាន​គណបក្ស​សម រង្ស៊ី និង​ជា​ទីប្រឹក្សា​ជាន់ខ្ពស់​មួយរូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ចូលរួម​ការបោះឆ្នោត​នៅ​ខែកក្កដា​ខាងមុខ បាន​បង្ក​ជា​មន្ទឹល​ពី​ការបែកបា​ក់នៃ​ក្រុមប្រឆាំង​កាន់តែខ្លាំង​ឡើង​។

លោក គង់ គាំ បានប្រកាស​សាទរ​គណបក្ស​ឆន្ទៈ​ខ្មែរ ដោយ​លោក​និយាយថា កុំឲ្យ​ពលរដ្ឋ​ម្ចាស់ឆ្នោត ដែល​ធ្លាប់​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​កន្លះ​ប្រទេស តែលតោល មិនដឹង​បោះឆ្នោតឲ្យ​អ្នកណា ពីព្រោះ​លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ​ស្លាប់​ហើយ​។ លោក​បន្ថែមទៀតថា បើ​កូនប្រុស​លោក​មិនបង្កើត​គណបក្ស​នេះ​ទេ ពេលនោះ រដ្ឋសភា នឹង​ក្លាយជា​សភា​ឯក​បក្ស ដូច​ព្រឹទ្ធសភា​មិន​ខាន​។ លោក​គង់ គាំ មាន​សុទិដ្ឋិនិយម​ថា គណបក្ស​ឆន្ទៈ​ខ្មែរ របស់​កូនប្រុស​លោក នឹង​ទទួលបាន​ការគាំទ្រ​ពី​ម្ចាស់ឆ្នោត ដែល​កំពុង​អន្ទះសា​ចង់​ផ្លាស់ប្តូរ​។ មើល​ទៅ​​លោក​គង់ គាំ​ពេលនេះ ហាក់​មិន​ខ្វល់​នឹង​ការរិះគន់ ពី​ប្រជាពលរដ្ឋ ពិសេស​ក្រុម​អតីត​គណបក្សប្រឆាំង ដែល​ចាត់ទុកថា​ការបង្កើត​គណបក្ស​ថ្មី​នេះ គឺជា​ការ​ក្បត់​នឹង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ នោះទេ​។​ វាយោ

សម្លាប់ក្នុងរូបភាពជួយ

ដើម្បីសម្លាប់ជីវិតនយោបាយលោក សម រង្ស៊ី គេត្រូវតែនិយាយថា បក្សថ្មីមានលោក សម សង្ស៊ី នៅពីក្រោយ ។

ដើម្បីបំបែកលោក សម រង្ស៊ី និងលោក កឹម សុខា គេត្រូវតែនិយាយថា បក្សថ្មីមានលោក សម សង្ស៊ី នៅពីក្រោយ ។

ដើម្បីបោកសកម្មជន អ្នកគាំទ្រ CNRP ឲ្យទៅគាំទ្រខ្លួនគេត្រូវតែនិយាយថា បក្សថ្មីមានលោក សម សង្ស៊ី នៅពីក្រោយ ។

 

ការពិតលោក សម រង្ស៊ី មិនបានទៅពាក់ពន្ធ័ជាមួយបក្សថ្មីនេះទេ ហើយបងប្អូនត្រូវយល់ថា បក្សភ្លើងទៀន មាន រចនាសម្ពន្ធ័ដល់ថ្នាក់មូលដ្ឋាន លោក សម រង្ស៊ី មិនទៅគ្រប់គ្រងវិញផង រឿងអីដែលគាត់ត្រូវឲ្យបង្កើតបក្សថ្មី ដែលមានតែ មនុស្សអស់សង្ឃឹមប៉ុន្មាននាក់នោះ ?

ការតស៊ូរបស់លោក សម រង្ស៊ី និង ថ្នាក់ដឹកនាំ CNRP នៅពេលនេះ គឺ យកមកវិញឲ្យទាល់តែបាននូវ CNRP ដែលជាតំណាង ឲ្យពលរដ្ឋជាងបីលាននាក់ ការដោះលែងលោក កឹម សុខា អ្នកទោសនយោបាយ សកម្មជនសិទ្ធិមនុស្ស និង សកម្មជនដីធ្លី ជាច្រើនទៀត ដែលកំពុងជាប់ពន្ធនាគារយ៉ាងអយុត្តិធម៌ ៕  Chham Chhany

ពត៌មានមួយទៀត ក្រសួងមហាផ្ទៃទទួលស្គាល់គណបក្សខ្មែរក្រោករបស់លោក លោក វិល្លាម គួង ថ្ងៃទី ៣០ ខែមេសា ២០១៨ នេះ ។

សូមជំរាបថា ទាំងកូនលោក គង់ គាំ ទាំងលោក វិល្លាម គួង សុទ្ធតែធ្លាប់ជាអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ ហេតុនោះ នៅពេលគណបក្សសង្រ្គោះជាតិត្រូវបានតុលាការកំពូលរំលាយដោយអយុត្តិធម៌ អ្នកទាំងពីរក៏បាក់ទឹកចិត្ត ហើយក៏​ងាកទៅបើកគណបក្សថ្មីដើម្បីដណ្តើមអំណាចពីលោក ហ៊ុន សែន  ប៉ុន្តែយ៉ាងណាក៏ដោយ អ្នកវិភាគមើលឃើញ​ថា ការបើកគណបក្សថ្មីដើម្បីចូលរួមការបោះឆ្នោត​នៅពេល​ខាង​មុខគ្រាន់តែជាឆាកល្ខោនកំដរអំណាចលោក ហ៊ុន សែន ប៉ុណ្ណោះ ទាំងគណបក្សថ្មីដែល​ទើបបង្កើតនេះក៏គ្មានពេលវេលាគ្រប់គ្រាន់ដើម្បីបង្ហាញមុខប្រាប់ពលរដ្ឋ និង ប្រកាស​គោលនយោបាយ​ដែលត្រូវប្រើក្នុង​ការទាក់ទាញសន្លឹកឆ្នោតនោះដែរ ។

និង ចុងក្រោយ គឺ គណបក្សរស្មីខេមរា ត្រូវបានក្រសួងមហាផ្ទៃទទួលស្គាល់នៅថ្ងៃនេះដែរ ហើយប្រវត្តិនៃគណបក្សនេះមិន​ដឹងចេញពីប្រភពណា ឬ មានបុគ្គលណាជាប្រធានបក្សនោះទេ ៕

Leave a comment