បែកធ្លាយក្រុមហ៊ុនចំនួន ២៥ ក្តោបក្តាប់សេដ្ឋកិច្ចខ្មែរទាំងមូល កាន់កាប់ដោយគ្រួសារត្រកូលហ៊ុន

ការប្រមូលផ្ដុំអំណាច របស់ត្រកូល ហ៊ុន វាជារឿងមួយទៅហើយ ប៉ុន្តែដល់ពេលត្រកូល ហ៊ុន ប្រមូលផ្ដុំយកសេដ្ឋកិច្ចទៀត នោះទើបជាតិខ្មែរ និងរាស្ត្រខ្មែរងើបមិនរួច ព្រោះការរកស៊ីមួយដោយបំពានច្បាប់ និងមិនគោរពសិទ្ធិមនុស្ស កុំសង្ឃឹមឡើយថាបានរស់ ពិសេស បងប្អូនកម្មករ កម្មការនី ។

loading...

កូនស្រីបុរសខ្លាំង និង កូនប្រុសលោក សុខ អាន ពង្រីកបណ្តាញរកស៊ីជាប្រព័ន្ធ ជាមួយសាច់ញាតិយាយ ភូ ខណៈយាយ ភូ ជាអនុប្រធានកាកបាទក្រហមកម្ពុជា និងត្រូវជាប្រពន្ធឧកញ៉ា ឡាវ ម៉េងឃីន សមាជិកព្រឹទ្ធសភាមកពីបក្សប្រជាជន ។

អ្នកស្រី ហ៊ុន ម៉ាណា ជាប្រពន្ធឧត្តមសេនីយ៍ឯកប៉ូលិស ឌី វិជ្ជា ជាកូនលោក ហុក ឡងឌី, អ្នកស្រី ហ៊ុន ម៉ាលី ជាប្រពន្ធលោក សុខ ពុទ្ធិវុធ ជាកូនលោក សុខ អាន បានក្លាយជាអ្នកជំនួញដែលមានឥទ្ធិពល ដោយកាន់កាប់ជាប្រធានក្រុមប្រឹក្សាភិបាល និងអភិបាលក្រុមហ៊ុនឯកជនជាច្រើន ព្រមទាំងពង្រីកបណ្តាញក្រុមហ៊ុនជាប្រព័ន្ធ ជាមួយសាច់ញាតិយាយភូ ។

loading...

ដោយឡែកឧត្តមសេនីយ៍ឯក ឌី វិជ្ជា ជាប្ដីស្រី ហ៊ុន ម៉ាណា ក៏ជាអភិបាលក្រុមហ៊ុនមួយចំនួនដែរដូចជា ៖

១- ក្រុមហ៊ុន Sokha Airlines Co, Ltd. មានលោក សុខ គង់ ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន,

២- ក្រុមហ៊ុន (Cambodia) Coal Port Co, Ltd. និង៣-ក្រុមហ៊ុន Dycorp Co, Ltd ។

ក្រុមហ៊ុនដែលកូនស្រីបង្កើតទាំងពីររបស់បុរសខ្លាំង និងកូនប្រុសបង្កើតលោក សុខ អាន

បានកាន់កាប់ជាប្រធានក្រុមប្រឹក្សាភិបាល ឬជាអភិបាលក្រុមហ៊ុនរួមមាន ៖

១- ក្រុមហ៊ុន Bayon C M Organizer Co, Ltd,

២- ក្រុមហ៊ុន Dragon Royal Telecom Co, Ltd,

៣- ក្រុមហ៊ុន Alumina (Cambodia-Vietnam) Co, Ltd,

៤- ក្រុមហ៊ុន Kampuchea Thmey Daily Co, Ltd,

៥- ក្រុមហ៊ុន N.V.N Corporation (រួមជាមួយយាយភូ ជាអភិបាលក្រុមហ៊ុន),

៦- ក្រុមហ៊ុន Moon Advertising Co, Ltd. (អ្នកស្រី ហ៊ុន ម៉ាណា ជាប្រធានក្រុមប្រឹក្សាភិបាល និងអ្នកស្រី ហ៊ុន ម៉ាលី ជាអភិបាលក្រុមហ៊ុន),

៧- ក្រុមហ៊ុន Kids City Asia Company Limited (អ្នកស្រី ហ៊ុន ម៉ាលី និងលោក សុខ ពុទ្ធិវុធ ជាអភិបាលក្រុមហ៊ុន),

៨- ក្រុមហ៊ុន Five Sibling & N H Co, Ltd. (រួមជាមួយឧកញ៉ា ជឹង ធានសេង ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន) ។

សាច់ញាតិយាយភូ បានកាន់កាប់ក្រុមហ៊ុនជាច្រើនរួមមាន ៖

១- ក្រុមហ៊ុន Nadaco Group Co, Ltd,

២- ក្រុមហ៊ុន Albright Co, Ltd,

៣- ក្រុមហ៊ុន Five Sibling Investment Co, Ltd,

៤- ក្រុមហ៊ុន Cambodian A S A Finance Limited,

៥- ក្រុមហ៊ុន 5 Sibling M D C Ltd.

៦- ក្រុមហ៊ុន One More Ltd ។

ចំណែកឧកញ៉ា ឡាវ ម៉េងឃីន និងយាយភូ បានកាន់កាប់ជាប្រធានក្រុមប្រឹក្សាភិបាល ឬអភិបាលក្រុមហ៊ុនជាច្រើនរាប់ឆ្នាំមកហើយរួមមាន ៖

១- ក្រុមហ៊ុន Pheapimex & Shipping Co, Ltd,

២- ក្រុមហ៊ុន Pheapimex Fuchan Co, Ltd,

៣- ក្រុមហ៊ុន Petro Camchin Investment Co, Ltd,

៤- ក្រុមហ៊ុន Sihanoukville Special Economy Zone Co, Ltd,

៥- ក្រុមហ៊ុន Qian Fong (Cambodia) Forestry Development Co, Ltd, ៦- ក្រុមហ៊ុន Cambodia International Investment Development Group Co, Ltd,

៧- ក្រុមហ៊ុន C.I.I.D.G Erdos Hongjun Aluminum Industry Co, Ltd, ៨- ក្រុមហ៊ុន Shukaku Erdos Hongjun Property Development Co, Ltd,

៩- ក្រុមហ៊ុន Shukaku Inc. (ក្រុមហ៊ុនវិនិយោគនៅលើទីតាំងដីតំបន់បឹងកក់ បង្ករឿងរ៉ាវជាមួយប្រជាពលរដ្ឋទល់បច្ចុប្បន្ន) ។

ដូច្នេះកូនស្រីបង្កើតរបស់បុរសខ្លាំង និងកូនប្រុសលោក សុខ អាន បានពង្រីកបណ្តាញរកស៊ីជាប្រព័ន្ធ ជាមួយយាយភូ និងសាច់ញាតិយាយភូ ដោយច្បាមកាន់កាប់ក្រុមហ៊ុនចំនួនជិត ៣០ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាទឹកដីគ្រប់ គ្រងអំណាចដោយបុរសខ្លាំងតែម្នាក់គត់ ។

មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យ និងអ្នកជំនាញពាណិជ្ជកម្មនៅកម្ពុជា បានលាន់មាត់ថា ករណីកូនបង្កើតរបស់អ្នកមានអំណាច ដឹកនាំប្រទេស រួមដៃជាមួយឈ្មួញគ្រាក់ ៗ ដែលស្និទ្ធនឹងអ្នកមានអំណាច នាំគ្នាពង្រីកបណ្តាញរកស៊ីជាប្រព័ន្ធបែបនេះ គឺ ប្រាកដណាស់ថា នឹងច្បាមបានប្រៀបឈ្នះលើសលប់ក្នុងមុខរបរជំនួញ បើប្រៀបធៀបទៅនឹងឈ្មួញផ្សេងទៀត ដែលមិន “ដង្ហែ” ឬ “ចំណុះ” អោយក្រុមគ្រួសារ សាច់ញាតិ របស់បុរសខ្លាំងនៃកម្ពុជា ហើយការប្រកួតប្រជែងក្នុងមុខរបរជំនួញនេះ អាចមានបង្កប់ដោយភាពមិនស្មោះត្រង់ ភាពអយុត្តិធម៌ និងភាពមិនប្រក្រតីលើប្រព័ន្ធច្បាប់ ៕

loading...

Leave a comment