ខ្លាំងទល់ខ្លាំងទើបច្បាំងឈ្នះ បើខ្សោយមានះ មានតែអន្តរាយក្លាយជាចំណីជនផ្តាច់ការ

បក្សនយោបាយកើតព្រោងព្រាតដូចផ្សិតត្រូវភ្លៀង ទោះបក្សនោះមានគ្នាមួួយដំបរស្វាក៏ចេះតែបង្កើតទៅ​ក្រែងរកចំណូលបានតាមរយៈ​ពាក្យថា ស្នេហាជាតិ ហើយប្រជាជនខ្មែរដែលរងគ្រោះនិងត្រូវការផ្លាស់ប្តូររបបដឹកនាំសព្វថ្ងៃ ក៏ចេះតែស្រវាតោងបក្សនេះបក្សនោះ​តាម​តែអារម្មណ៍ ព្រោះយល់ឃើញថា បក្សនោះ ៗ ស្នេហាជាតិ ចង់ជួយជាតិ​ ប៉ុន្តែមិនបានថ្លឹងថ្លែងពីកម្លាំងប្រកួតជាមួយបក្សកាន់អំណាចទេ កាលបើដូច្នោះ បក្សនោះ ៗ ក៏បំបែកកម្លាំងមនុស្សទៅដោយស្វ័យប្រវត្ត ជាការហុចដាវឲ្យបក្សកាន់អំណាចជារឿយ ៗ ។

loading...

បក្សនយោបាយមួយដែលមានកម្លាំងខ្លាំងល្មមនឹងដណ្តើមអំណាចបានដោយការបោះឆ្នោត​ គឺ បក្សសង្រ្គោះជាតិ ប៉ុន្តែដោយសារការវាយ​ក្រោមខ្សែក្រវាត់របស់បក្សកាន់អំណាច បក្សសង្រ្គោះជាតិត្រូវបានរំលាយ ហើយវិបត្តិនយោបាយក៏ចាប់ផ្តើមកើតឡើង ទាំងអន្តរជាតិ និង មហាជនភាគច្រើនសុទ្ធតែហួសចិត្តនឹងទង្វើរបស់បក្សកាន់អំណាចកាន់តែខ្លាំង និង រឹតតែជំរុញការផ្លាស់ប្តូរថែម ហេតុនោះ ការបោះឆ្នោត​ដែលខ្វះគូប្រកួត​ពិតប្រាកដ មិនអាចយកជាការបានទេ ហេតុនោះ ការធ្វើពហិការការបោះឆ្នោត គឺ យុទ្ធវិធីតតាំងដែលបក្សកាន់​អំណាច​ពិបាកនឹងទប់ទល់ ព្រោះបើបោះឆ្នោតទៅ មានចំនួនអ្នកបោះឆ្នោតតិចតួច ភាពស្របច្បាប់នៃរដ្ឋាភិបាលនោះមិនមានឡើយ ពេលនោះ បក្សកាន់អំណាចប្រាកដជាអស់ផ្លូវដើរ កៅអីសហប្រជាជាតិនឹងនៅទំនេរ ក្លាយជារដ្ឋាភិបាលចោរព្រៃដោយស្វ័យប្រវត្ត កាលបើក្លាយជារដ្ឋាភិបាលចោរព្រៃ អ្វី ៗ នឹងផ្លាស់ប្តូរឯង ។

loading...

ទាល់តែបើកបក្សទើបគេហៅថាអ្នកស្នេហាជាតិ ?

មាត្រា​ ៤២​.-នៃរដ្ឋធម្មនុញ្ញកម្ពុជាបានចែងថា៖ ប្រជាពលរដ្ឋ​ខ្មែរ​ មាន​សិទ្ធិ​បង្កើត​សមាគម​ និង​ គណបក្ស​នយោបាយ។ សិទ្ធិ​នេះ​ត្រូវ​កំណត់​ក្នុង​ច្បាប់ ។

ប្រជាពលរដ្ឋ​ខ្មែរ​ទាំងឡាយ​ អាច​ចូល​រួម​ក្នុង​អង្គការ​មហាជន​ ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ការពារ​​សមិទ្ធផល​ជាតិ​ និង​ សណ្ដាប់​ធ្នាប់​សង្គម ។
ក្រឡេកមើលសង្គមខ្មែរនាសម័យបច្ចុប្បន្នវិញ មនុស្សជាច្រើនបានតាំងខ្លួនជាជនស្នេហាជាតិ ក្រោមរូបភាពគៀងគរប្រមូលកម្លាំងបើក បក្ស ដែលគណបក្សខ្លះពេលបើកហើយរកតែមនុស្សមកធ្វើការនៅការិយាល័យបក្សមិនបានផង តែដល់ពេលជិត បោះឆ្នោត បាននាំគ្នា ប្រវ៉េប្រវ៉ាឆ្លេរឆ្លារចេញឃោសនា ពេលបោះឆ្នោតហើយក៏ស្ងាត់ដូចចោរលួចសេះទៅវិញ ។

ការបង្កើតបក្ស ការចូលរួមបោះឆ្នោតវាមិនមែនបានន័យថាខុសនោះទេ ព្រោះជាសិទ្ធដែលគាំពារដោយច្បាប់ តែបញ្ហានៅត្រង់ថា បង្កើតបក្សដើម្បីបោះឆ្នោតយកឈ្នះរបប ហ៊ុន សែន ឬក៏បើកបក្សដើម្បីបំពេញកិច្ចឲ្យរបប ហ៊ុន សែន ?
ជាការពិតណាស់ មិនថាបក្សនយោបាយ ឬក៏កីឡាប្រដាល់នោះទេ ការប្រកួតគឺត្រូវមានកម្លាំងស្មើរ ឬប្រហាក់ប្រហែលគ្នាទើបលទ្ធផលចេញមកអាចបញ្ជាក់ពីការប្រកួតប្រជែងបាន ។

ផ្ទុយទៅវិញបើបើកបក្សហើយសូម្បីតែមនុស្សធ្វើការក្នុងការិយាល័យគ្មានផង តើអាចទៅប្រកួតជាមួយរបប ហ៊ុន សែន ឈ្នះទេ ?
ចម្លើយគឺ មិនអាចយកឈ្នះរបប ហ៊ុន សែន បានទេ ហើយមិនត្រឹមតែមិនឈ្នះនោះទេ គឺថែមទាំងបានបំបែកកម្លាំងគាំទ្រ និងចូលរួមលំអរក្នុងថ្ងៃបោះឆ្នោតឲ្យគេមើលឃើញថារបប ហ៊ុន សែន មានគូរប្រកួតច្រើនទៀតផង ។

សម្គាល់៖ បក្សតូចជាច្រើនតែងអះអាងយ៉ាងរំភើយថា ការបង្កើតបក្សគឺដើម្បីជួយជាតិ ប្រកួតយកឈ្នះរបប ហ៊ុន សែន ហើយក៏ជាសិទ្ធសេរីភាពរបស់ពួកគេ ជាដើម តែតាមការកត់សម្គាល់ សព្វថ្ងៃបក្សតូចៗភាគច្រើនហ៊ាននិយាយរិះគន់តែលើមេដឹកនាំ CNRP ប៉ុណ្ណោះ តែមិនដែលហ៊ានរិះគន់របប ហ៊ុន សែន ឡើយ បើទោះជារបប ហ៊ុន សែន ធ្វើទុកបុកម្នេញ ឆក់ប្លន់ដីធ្លី ផ្ទះសម្បែងពលរដ្ឋម្ចាស់ឆ្នោត រំលោភសិទ្ធមនុស្សធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ។

ឆ្ងល់៖ បើបើកបក្សចាំតែចូលបោះឆ្នោតបង្គ្រប់កិច្ច មិនហ៊ានតតាំងជាមួយរបប ហ៊ុន សែន ដើម្បីការពារយុត្តិជូនពលរដ្ឋរងគ្រោះ និងការពារទ្រព្យសមត្តិជាតិដែលរបប ហ៊ុន សែន លួចប្លន់ផងនោះ តើពួកគេអាចជួយជាតិបានដោយបែបណា ?
ចូរចងចាំ៖ របប ហ៊ុន សែន បាត់បង់ទៅបានមិនមែនដោយសារមានបក្សចូលរួមបោះឆ្នោតច្រើននោះទេ ហើយអ្នកស្នេហាជាតិក៏មិនមែនទាល់តែបើកបក្សដែរ ។

របប ហ៊ុន សែន បាត់បង់ដោយសារមានគូរប្រគួតដែលមានកម្លាំងប្រហាក់ប្រហែល ហើយក៏មានការចូលរួមជួយពីបក្សតូចៗ អង្គការ សមាគម សហជីពកម្មករ គ្រូបង្រៀន មន្ត្រីរាជាការ និងពលរដ្ឋ ជាដើម ។ ផ្ទុយទៅវិញបើបក្សតូចៗ អង្គការ សមាគម សហជីពកម្មករ គ្រូបង្រៀន មន្ត្រីរាជការ និងពលរដ្ឋដែលនិយាយថាចង់ប្តូរបប ហ៊ុន សែន បែជាមិនជួយដល់បក្សដែលមានកម្លាំងប្រហាក់ហែលរបប ហ៊ុន សែន ហើយថែមទាំងនាំគ្នាវាយប្រហារ CNRP ទៀតនោះមិនមែនមិនត្រឹមតែប្តូររបប ហ៊ុន សែន មិនបាននោះទេ តែថែមទាំងជួយរបប ហ៊ុន សែន ឲ្យបន្តបំផ្លាញជាតិទៀតផង ៕

ប្រភព Chham Chhany

loading...

Leave a comment