បែកធ្លាយហាងខារ៉ាអូខេមួយនៅកណ្តាលក្រុងភ្នំពេញ ចិនជាថៅកែ ខ្មែរជាអ្នកបំរើផ្លូវភេទ

ហាងខារ៉ាអូខេចិនមិនមានសរសេរអក្សខ្មែរ

ស្រ្តី ២ នាក់ ក្នុងនោះមានម្នាក់ ជាតារាសម្តែង ត្រូវបុរសជនជាតិចិន ២ ជាថៅកែខារ៉ាអូនៅក្នុងផ្សារបឹងត្របែកផ្លាហ្សា ខណ្ឌចំការមន ប្រើប្រាស់អំពើហិង្សាវាយដំលើរាងកាយ បង្កការភ្ញាក់ផ្អើលទាំងកណ្តាលយប់ វេលម៉ោង ១១ នឹង ០០ នាទីយប់ ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៨ ។

loading...

បើតាមស្រ្តីរងគ្រោះទាំង២នាក់បានឲ្យដឹងថាមុនពេលកើតហេតុរូបគេទាំង២នាក់ចូលទៅលេងនៅក្នុងក្លឹបពេលចូលទៅដល់ថៅកែក្លឹបបានហៅមិត្តគេម្នាក់ទៅអង្គុយបម្រើភ្ញៀវ ប៉ុន្តែត្រូវរូបនាងបដិសេធន៍ធ្វើឲ្យថៅកែក្លឹមមិនសប្បាយចិត្ត ក៏ប្រើ ប្រាស់ អំពើហិង្សាតែម្តង ។

loading...

សម្គាល់៖ ហាងខារ៉ាអូខេដែលមានចិនជាម្ចាស់ មិនមានសរសេរអក្សរខ្មែរលើផ្លាកសញ្ញាឡើយ ដែលទង្វើនេះជា ការ ប្រមាថមកលើជាតិសាសន៍ខ្មែរម្ចាស់ប្រទេស ។

ចំពោះករណីស្ត្រីដែលចិនវាយតប់វិញ ពួកនាងបានអះអាងថាពួកនាងគ្រាន់តែចូល ទៅលេងក្នុងក្លឹបក៏ត្រូវ ថៅកែក្លឹប ហៅ ទៅបំរើភ្ញៀវ ? ពួកនាងខ្វះកន្លែងដើរលេងណាស់ឬបានជាទៅលេងនៅបន្ទប់ខារ៉ាអូខេ ?

បញ្ជាក់៖  យើងមិនវាយតម្លៃនាងៗយ៉ាងណានោះទេ គ្រាន់តែឆ្ងល់ប៉ុណ្ណោះ ព្រោះកាល នៅភ្នំពេញល្ងាចឡើង​ដឹងតែ​ចងមុងចូល​ដេក ចឹង​ហើយបានជាឆ្ងល់ថា ភ្នំពេញគ្មានកន្លែងអង្គុយលេងលំហែរកាយក្រៅពីបន្ទប់ខារ៉ាអូខេទេឬ ? ៕

ប្រភព ៖ Chham Chhany

loading...

Leave a comment