Google Cloud SQL ប្រកាសឲ្យប្រើ PostgreSQL (GA) មួយទៀត

Cloud SQL ដែលផ្តល់សេវាកម្មមូលដ្ឋានទិន្នន័យ បានប្រកាសឲ្យប្រើ PostgreSQL (GA) ជាផ្លូវការមួយទៀតបន្ទាប់​ពីការសាកល្បងតាំងពីឆ្នាំមុន

កាលពីមុន Cloud SQL គាំទ្រមូលដ្ឋានទិន្នន័យតែ MySQL ប៉ុណ្ណោះ ។ ការគាំទ្រ PostgreSQL មួយទៀត នឹងធ្វើឱ្យការ ប្រើកម្មវិធីផ្សេង ៗ កាន់តែទូលំទូលាយឡើង និង វាយលុកទីផ្សារកម្មវិធីដែលប្រើ PostgreSQL ថែមទៀត ។

ចំណុចល្អនៃការប្រើ PostgreSQL លើ Cloud SQL គឺ រឿង​ទំហំ ដែលអាចពង្រីកបានរហូតដល់ 10TB, 40.000 IOPS និង RAM 416 GB ក្នុងមួយ instance(បែប) ។

Google ប្រើកំណែស្តង់ដារ PostgreSQL 9.6 ដើម្បីឲ្យស្របជាមួយកម្មវិធីទូទៅ និង ដើម្បីឲ្យគាំទ្រផ្នែកបន្ថែម (add-ons) មួយចំនួន។

គូប្រជែងរបស់ Google Cloud Platform គឺ Azure ដែលគាំទ្រ PostgreSQL (រួមទាំង MySQL និង SQL Server) ។ Amazon RDS ក៏គាំទ្រ MariaDB និង Oracle Database ដែរ ។

Leave a comment