ពត៌មានក្តៅ ៗ ហុយ ៗ ព្រឹកនេះ លោក ហ៊ុន សែន អះអាងថា កោះទាំងអស់ជាសម្បត្តិរបស់រដ្ឋ

នៅព្រឹកនេះ ថ្ងៃទី ២៣ មេសា ២០១៨ លោក ហ៊ុន សែន បាន​បញ្ជាក់​ថា ដី​កោះ​ទាំង​អស់​របស់​កម្ពុជា ជា​កម្មសិទ្ធិ​របស់​រដ្ឋ ។ ការ​បញ្ជាក់​របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​ក្នុង​ពិធី​សម្ពោធ​សណ្ឋាគារ​លំដាប់​ផ្កាយ៥ “The Royal Sands Koh Rong” ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​សុខសាន្ដ សង្កាត់​កោះរ៉ុង ក្រុង​ព្រះសីហនុ។

loading...

ពាក្យសម្តីរបស់លោក ហ៊ុន សែន អាចប៉ះពាល់ដល់កម្មសិទ្ធិដីធ្លីរបស់ពលរដ្ឋដែលរស់នៅលើកោះ ព្រោះបើលោក ហ៊ុន សែន ផ្តល់ដីសម្បទានដល់ក្រុមហ៊ុន  ហើយប៉ះពាល់ដីពលរដ្ឋ ពួកគេអាចត្រូវបណ្តេញចេញនៅពេលណាក៏បាន ។

loading...

លោក ហ៊ុន សែន បាន​បញ្ជាក់​ទៀត​ថា ការ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឯកជន​សាងសង់​អគារ ឬ សណ្ឋាគារនៅ​លើ​កោះ​របស់​កម្ពុជា គឺ​ គ្រាន់តែ​ជា​ការ​ធ្វើ​សម្បទាន​សម្រាប់​ការ​វិនិយោគ​តែ​ប៉ុណ្ណោះ។ ការ​វិនិយោគ​នេះ គឺ ​ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍ និង​បង្កើត​ការងារ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ។

ប៉ុន្តែ លោក ហ៊ុន សែន មិនបានបញ្ជាក់ថា ការវិនិយោគនៅលើកោះនានា​របស់កម្ពុជា​នោះក្នុងរយៈពេលប៉ុន្មានឆ្នាំនោះទេ ហើយមានអគារ ឬ សណ្ឋាគារ ឬ ដីសម្បទាននៅលើកោះប៉ុន្មាន​បាន​ត្រូវប្រគល់មកឲ្យរដ្ឋដោយផុតកំណត់​សម្បទាន​នោះទេ ។

តាមធម្មតា ដីសម្បទានច្រើនតែផ្តល់សិទ្ធិ ៩៩ ឆ្នាំ ដែលអាច​ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ ជាពិសេស ដីសម្បទាន​ក្បែរ​តំបន់ព្រំដែន ដែលប្រទេសនានាមិនដែលផ្តល់សិទ្ធិដល់​ប្រទេសជិត​ខាងដូចរបបដឹកនាំលោក ហ៊ុន សែននោះទេ ៕

loading...

Leave a comment