បែកធ្លាយកំណត់ហេតុនាយកប្រតិបត្តិក្រុមហ៊ុនហ្វេសប៊ុកដែលនិយាយដល់នយោបាយផ្ទៃក្នុង

បែកធ្លាយកំណត់ហេតុនាយកប្រតិបត្តិក្រុមហ៊ុនហ្វេសប៊ុក ៖ ភារកិច្ចចម្បងរបស់ក្រុមហ៊ុន គឺ ផ្សាភ្ជាប់ទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ ដោយគ្រប់វិធីសាស្ត្រ ។

loading...

ឃើញថា អស់ពីរឿងមួយ ចូលដល់រឿងមួយទៀតចំពោះក្រុមហ៊ុនហ្វេសប៊ុក បន្ទាប់ពីកើតរឿងជាមួយ Cambridge Analytica ដែលរកឃើញថា ក្រុមហ៊ុនហ្វេសប៊ុកលួចថតសំឡេងតាមទូរស័ព្ទ និង សារទំនាក់ទំនងផ្សេងៗ របស់អ្នកប្រើប្រាស់ ជាពិសេស គឺ ការលួចថតទុកវិឌីអូ ដែលអ្នកប្រើប្រាស់មិនទាំងធ្លាប់បានបង្ហោះឡើងទាល់តែសោះ (upload)។

loading...

ចំណែកខាង Mark Zuckerberg នាយកប្រតិបត្តិរបស់ហ្វេសប៊ុក បានចេញមកអះអាងថា ការរក្សាទុកនិងការការពារទិន្នន័យជាតួនាទីរបស់ហ្វេសប៊ុក រួមទាំងការឃោសនាពាណិជ្ជកម្មផង ហើយថា យើងមិនគួរទទួលយកតួនាទីជាអ្នកការពារទិន្នន័យរបស់អ្នកប្រើប្រាស់នោះទេ ប្រសិនបើមិនអាចធ្វើបាន។ ប៉ុន្តែ រឿងចុងក្រោយដែលផ្ទុះឡើងនេះ ហាក់បីដូចជាការទះកំផ្លៀងនាយកប្រតិបត្តិរូបនេះថើៗ ដែលព្យាយាមចេញមកអះអាងរឿងការការពាទិន្នន័យអ្នកប្រើប្រាស់ជារៀងរហូតមក តាមពិត រឿងដែលហ្វេសប៊ុកមានភាពជឿជាក់នោះ គឺ ការរីកធំធាត់របស់ក្រុមហ៊ុន និង ការផ្សាភ្ជាប់ទំនាក់ទំនង ជាមួយអ្នកប្រើប្រាស់ ។

វេបសាយ BuzzFeed បានទទួលកំណត់ហេតុ (memo) ផ្ទៃក្នុងរបស់នាយកប្រតិបត្តិហ្វេសប៊ុក ដែលមានខ្លឹមសារ ថា ភារកិច្ចសំខាន់របស់ហ្វេសប៊ុក គឺ ការផ្សាភ្ជាប់ទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ ដែលអាចមានទាំងផលវិជ្ជមាន ដូចជា បានជួបនឹងគូជីវិត បានជួយស្រោចស្រង់ជីវិតអ្នកប្រុងសម្លាប់ខ្លួន និង មានទាំងផលអវិជ្ជមាន ដូចជា បុគ្គលអាចត្រូវបានគេសំឡុតគំរាមកំហែង (bullied) ឬ ត្រូវបានគេសម្លាប់ដោយភេរវកម្មតាមរយៈហ្វេសប៊ុក តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុននៅតែបន្តផ្សាភ្ជាប់ទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ដដែល ហើយរឿងដែលសំខាន់បំផុតមួយ គឺ យើងត្រូវជឿជាក់លើការផ្សាភ្ជាប់ទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ រហូតដល់កម្រិតមួយថា អ្វីក៏ដោយដែលអាចធ្វើឱ្យហ្វេសប៊ុកផ្សាភ្ជាប់ទំនាក់ទំនងជាមួយអ្នកប្រើប្រាស់បានកាន់តែច្រើនញឹកញាប់ ចាត់ទុកថា ល្អប្រពៃ និងថា អ្វីក៏ដោយដែលអាចធ្វើឱ្យក្រុមហ៊ុនហ្វេសប៊ុករីកចម្រើនបាន ចាត់ទុកថា សមស្រប ។

កំណត់ហេតុនេះសរសេរដោយ Andrew “Boz” Bosworth អនុប្រធានក្រុមហ៊ុនហ្វេសប៊ុក កាលពីឆ្នាំ 2016 នៅពេលព័ត៌មាននេះបែកធ្លាយចេញទៅ សាមីខ្លួនបានចេញមកសរសេរក្នុងបណ្តាញ Tweeter ថា បានសរសេរកំណត់ហេតុនោះទុកជាយូរមកហើយ និងថា ត្រូវការលើកឡើងជាប្រធានបទក្នុងការពិភាក្សាផ្ទៃក្នុងប៉ុណ្ណោះ ។

ចំណែកខាងវេបសាយ BuzzFeed បានសម្ភាសអតីតបុគ្គលិកជាន់ខ្ពស់របស់ហ្វេសប៊ុក បានខ្លឹមសារថា ផ្ទៃក្នុង គេឯងស្គាល់ Boz ច្បាស់ថា ជាមនុស្សមឹះ ៗ ត្រង់ទៅត្រង់មក មិនរបិញរបុញ និងថា កំណត់ហេតុនោះសរសេរដោយចរិតពិតរបស់គាត់តែម្តង ព្រោះវានាំឱ្យកើតការបែងចែកបក្សពួក ដូចនិយាយបំផុសបំផុលកងទ័ពដូច្នោះឯង ។

ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីបែកធ្លាយត៌មាននេះទៅ Mark Zuckerberg បានទាក់ទងទៅវេបសាយ BuzzFeed ហើយថ្លែងថា តាំងពីណាពីណីមក BOZ ចូលចិត្តនិយាយញុះចឹងឯង ហើយអ្វីដែលគាត់សរសេរនោះ បុគ្គលិកភាគច្រើនក្នុងហ្វេសប៊ុករួមទាំងខ្លួនខ្ញុំផងមិនយល់ស្របយ៉ាងខ្លាំង យើងមិនដែលជឿថា លទ្ធផលនេះនឹងផ្តល់ភាពសមស្របដល់វិធីការនោះទេ យើងយល់ឃើញថា ការផ្សាភ្ជាប់ទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ មិនបានគ្រប់គ្រាន់ដោយខ្លួនឯងទេ ប៉ុន្តែយើងត្រូវការឲ្យអ្នកប្រើប្រាស់កាន់តែជិតស្និទ្ធគ្នាឡើងទ្វេដង ហើយកាលពីឆ្នាំទៅ ក្រុមហ៊ុនហ្វេសប៊ុកបានផ្លាស់ប្តូរភារកិច្ច និង ចំណុចផ្តោតរបស់ក្រុមហ៊ុនដើម្បីឆ្លុះបញ្ចាំងគោលគំនិតនេះឯង ៕

loading...

Leave a comment