បែកការណ៍សម្ងាត់ទៀតហើយរឿងគគ្រិចលេចអាចម៍លេចនោម រួចលាបពណ៌ថា ជាក្រុមបក្សប្រឆាំង

រឿងពុករលួយជារឿងធំក្នុងសង្គមយើង  សង្គមជាតិត្រូវការភាពស្អាតស្អំដូចផ្ទះសម្បែងដែរ មិនមែនគគ្រិចដោយអំពើពុករលួយហើយមានអ្នកផ្សេងនិយាយថា សង្គមនេះគគ្រិចណាស់ ពុករលួយណាស់ មិនចេះដុសខាត់ឲ្យស្អាតបាតដូចសង្គមជាតិដទៃទេ ។

គ្រាន់តែប៉ុនណឹង ក៏តាំងផ្តើមចោទប្រកាន់ ឬ លាបពណ៌អ្នកនិយាយនោះថា ជាខ្មាំង ជាសត្រូវ ឬ អ្នកប្រឆាំងនោះ មិនសមហេតុផលទាល់តែសោះ វាឆ្លុះបញ្ចាំងថា អ្នកនោះស្រឡាញ់សង្គមគគ្រិចគគ្រក់បែបនោះ មិនចេះដុសខាត់សង្គមខ្លួនឯងឲ្យស្អាតស្អានទេ  ពុករលួយយ៉ាងណា ក៏នៅតែពុករលួយយ៉ាងនោះ មិនចេះកាត់បន្ថយ ឬ បោសជំរះអំពើអាក្រក់ថោកទាបនោះចោលទេ ។

ឥឡូវនេះ កើតមានករណីឡើងថា អ្នកចេញមុខបកអាក្រាតរឿង អ៊ុង ស៊ាន ពុករលួយ ត្រូវបានលាភពណ៌ថា ជាក្រុមបក្សប្រឆាំង  ព្រោះតែការចោទលាបពណ៌គ្នានេះឯង មន្រ្តីនោះទើបផ្ញើសារមកឲ្យក្រុមការងាររបស់យើងភ្លាម ដែលសារនោះមានខ្លឹមសារដូចខាងក្រោម

សារពីមន្ត្រីយោធា ៖  “ សូម ឆានី ជួយផ្សព្វផ្សាយវគ្គបន្តអំពីអំពេីពុករលួយនៅសកលវិទ្យាល័យការពារជាតិ ។

សព្វថ្ងៃឧត្តមសេនីយឯក អ៊ុង សាន យកសកលវិទ្យាល័យនេះធ្វេីជាក្រុមហ៊ុនឯកជនទៅហេីយ គឺថាពុករលួយយ៉ាងអនាធិបតេយ្យតែម្តង។

ឯអ្នកដែលហ៊ានផ្តល់ពត៌មានទៅខាងអង្គភាពប្រឆាំងអំពេីពុករលួយ ត្រូវគេចោទថាជាក្រុមគណបក្សប្រឆាំងទៅវិញ ព្រោះគេនាំគ្នាបិទបាំងអំពេីពុករលួយនេះជា​ប្រព័ន្ធតែម្តងតាំងពី​ថ្នាក់កំពូលរហូតដល់​ថ្នាក់ក្រោម ដូចមានបង្ហាញនៅក្នុងចំលេីយដោះសាររបស់លោក អ៊ុង សាន ស្រាប់។

អំពេីទាំងនេះហេីយ ដែលធ្វេីអោយកងទ័ព លែងមានទំនុកចិត្តលេីការដឹកនាំរបស់រដ្ឋាភិបាលសព្វថ្ងៃនេះ ។

ប្រភព ៖ Chham Chhany

Leave a comment