គណបក្សសង្រ្គោះជាតិអនុវត្តនយោបាយស្គាល់មិត្រ ស្គាល់សត្រូវ រហូតដល់លោក ហ៊ុន សែន ចុះចាញ់ មុនឡើងសៃវៀនបោះឆ្នោតឆ្នាំ ២០១៨

” ស្គាល់ខ្លួនឯងច្បាស់​ ស្គាល់សត្រូវច្បាស់​ ច្បាំង ១០០ ដង​ ឈ្នះ ១០០ ដង”
” ស្គាល់​ខ្លួន​ឯង​មិនច្បាស់​ ស្គាល់សត្រូវមិនច្បាស់​ ច្បាំង ១០០ ដង​ ចាញ់ ១០០ ដង”

loading...

ជាទ្រឹស្តីរបស់ ស៊ុន អ៊ូ អ្នកយុទ្ធសាស្ត្រសង្គ្រាម និងជាមេទ័ពចិនច្បាំងមិនដែលចាញ់

ឥឡូវយើងមើល

loading...

– បក្សសង្គ្រោះជាតិ​ ខ្លាំងដោយសារអ្វី?

ចំនុចខ្លាំងរបស់បក្សសង្គ្រោះជាតិ​ គឺការរួបរួម​ រវាង សម រង្សុី និង កឹម សុខា ។ សព្វថ្ងៃនេះ ថ្វីត្បិត​តែ​លោក ហ៊ុន សែន រំលាយ​បក្សសង្គ្រោះជាតិ​ហើយក៏ដោយ​ ក៏បក្សសង្គ្រោះជាតិ​នៅតែមានព្រលឹង​ ដែល ” ដួងព្រលឹងរបស់​សង្គ្រោះជាតិ​”​ គឺ​ សម រង្សុី-កឹម សុខា ។ អ្នកដែលព្យាយាមវាយប្រហារ​ សម​ រង្ស៊ី​ ឬ​ កឹម​ សុខា​ ប្រៀបបីដូចជាកំពុងបំផ្លាញព្រលឹង​សង្គ្រោះជាតិ​ដូច្នេះដែរ។

-លោក ហ៊ុន សែន

បន្ទាប់ពីការរួបរួមភ្លាម លោក ហ៊ុន សែន បានមើលស្រាល ហើយមិនបង្កឧបសគ្គធំដុំដល់​ ការបង្កើត និងការធ្វើសកម្មភាពនយោបាយរបស់ថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិ​ ក្នុងកំឡុងនៃការបោះឆ្នោតជាតិឆ្នាំ២០១៣​ឡើយព្រោះគាត់យល់ថា​ គ្មានឥទ្ធិពល​ និងមិនអាចយកឈ្នះលើអំណាចផ្តាច់ការរបស់គាត់បាន។ ប៉ុន្តែ​ ពេលឃើញលទ្ធផលបោះឆ្នោតឆ្នាំ២០១៣​ ទើបគាត់ភ្លឺ​ភ្នែក​ ដូច្នេះគាត់ត្រូវរកគ្រប់វិធីបំផ្លាញបក្សសង្គ្រោះជាតិ​ ។

ដំបូងគាត់ប្រើវិធីចិត្តសាស្ត្រលួងលោម​ ម្តងលើក​ សម​ រង្ស៊ី​ ម្តងលើក​ កឹម​ សុខា​។ តែវិធីនេះមិនបានជោគជ័យ​ ដោយសារតែ​ សម​ រង្ស៊ី​ និង​ កឹម​ សុខា​ ស្គាល់ខ្លួនឯងច្បាស់ និងស្គាល់លោក ហ៊ុន សែន ច្បាស់ ។ ពេលនោះ លោក ហ៊ុន សែន ក៏ប្រើវិធីថ្មីទៀត គឺរារាំងមិនអោយ​ សម​ រ​ង្ស៊ី​ ចូលស្រុកហើយគំរាមចាប់​ កឹម​ សុខា​ ។ វិធីនេះនៅតែមិនទទួលជោគជ័យ​ ពីព្រោះបក្ស​សង្គ្រោះជាតិ​នៅតែរឹងមាំ​ ។ ដូច្នេះដើម្បីរក្សាអំណាចរបស់គាត់ៗត្រូវតែ ចាប់លោក កឹម សុខា និងរំលាយ​បក្សសង្គ្រោះជាតិ​ មិនឲ្យចូលរួមប្រកួតប្រជែងយកអំណាចពីគាត់ ។

អ្នកណាដែលនិយាយថា​” បក្សសង្គ្រោះជាតិ​រលាយដោយសារ​វោហារស័ព្ទរបស់​លោក សម​ រង្ស៊ី​ ឬដោយសារលោក កឹម សុខា មិនលាលែងពីតំណែងប្រធានបក្ស ឬដោយសារពួកប្រឆាំងរុកគួន លោក ហ៊ុន សែន ” អ្នកនិយាយនោះ​ ពិតជាមិនស្គាល់ខ្លួនឯង និងមិនស្គាល់គូប្រកួតច្បាស់ឡើយ ។

នៅក្នុងការប្រកួតប្រជែងអ្វីក៏ដោយ គ្មានទេពាក្យអាណិតអាសូរឬមេត្តាធម៌ ជាពិសេសចំពោះគូប្រកួតដែលខ្លាំងស្មើឬលើសខ្លួន ។

ដូច្នេះ ក្នុងស្ថានការណ៍នយោបាយចុងក្រោយនេះទោះបី​ លោក សម រង្សុី និងលោក កឹម សុខា ព្រមទាំងថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិ​ដេរមាត់ខ្លួនឯងមិននិយាយអ្វីទាំងអស់​ ក៏លោក ហ៊ុន សែន នៅតែរំលាយ​បក្សសង្គ្រោះជាតិ​ដែរ​ ដើម្បីរក្សាអំណាចគាត់ ហើយគាត់មិនអាចមកអាណិត​ ឬមាន​ធម៌មេត្តា​ចំពោះ​បក្សសង្គ្រោះជាតិ​ឡើយ វៀរលែងតែធ្វើរណបគាត់ ។

បើបក្សប្រឆាំង​ខ្លួនឯង​ខ្សោយ​ កុំសង្ឃឹម​ថា បក្សកាន់អំណាចសម្បទានអ្វីនោះ ៕

អត្ថបទ : សួន ចំរើន

loading...

Leave a comment