លោក ហ៊ុន សែន លេងល្បែងថ្មី រុញមេទ័ពគ្រាក់ ៗ ឈរឈ្មោះជាតំណាងរាស្រ្ត រុញកូនចៅខ្លួនឯងឡើងជាមេទ័ពជំនួស

មន្ត្រី​កំពូល​ក្នុង​ជួរ​កងទ័ពមួយចំនួន​នឹង​ត្រូវ​ព្យួរ​មុខដំណែង ចាប់ពី​ដើមខែ កក្កដា ខាងមុខ​នេះ ដើម្បីចូលរួមឈរឈ្មោះបោះឆ្នោតជាតំណាងរាស្រ្តមន្រ្តីបក្សកាន់អំណាច ស្រប​ពេល​ដែល​កូនៗ​របស់​ថ្នាក់ដឹកនាំ គណបក្ស​ប្រជាជន​កម្ពុជា ជា​ពិសេស​កូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ផ្ដើម​ឡើង​ដំណែង​ជាមន្រ្តីយោធាយ៉ាង​រហ័ស។ អ្នកវិភាគនយោបាយយល់ថា ការដែលគណបក្សកាន់​អំណាច​ សម្រេចដាក់​មេទ័ពជាន់ខ្ពស់ ច្រើន​រូប​ជាបេក្ខភាព​តំណាង​រាស្រ្ត​អាណត្តិ ទី០៦នេះ អាចជាតម្រុយថ្មីមួយ បញ្ជាក់ថា គណបក្សកាន់អំណាច កំពុងមានបញ្ហា​ផ្ទៃ​ក្នុង​បក្ស។ អ្នកវិភាគយល់ថា ការដាក់បេក្ខភាពជាមន្ត្រីយោធាជាន់ខ្ពស់់ពីក្រសួងការពារជាតិនេះ គឺស្មើនឹងការផ្លាស់​ប្តូរមុខតំណែងក្រុមមេទ័ព​ទាំង​បី​រូបនោះ​ [...]

ដំឡើងថ្លៃសាំងទៀតហើយដើម្បីកៀបសង្កត់ពលរដ្ឋយកលុយមុនរដូវបោះឆ្នោតដោយអាងលេសថា តម្លៃទីផ្សារអន្តរជាតិឡើងថ្លៃ

ចាប់​ពី​សប្តាហ៍​នេះ​ទៅ តម្លៃ​លក់​ប្រេង​សាំង​ធម្មតា នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​កើន​ឡើង​ដល់​៤៣០០​រៀល ក្នុង​មួយ​លីត្រ ខណៈ​ប្រេង​ម៉ាស៊ូត​កើន​ឡើង​ដល់​៤១០០​រៀល​ក្នុង​មួយ​លីត្រ។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​ស្តី​ពី​ថ្លៃ​លក់​រាយ​ប្រេង​ឥន្ទនៈ នៅ​តាម​ស្ថានីយ​របស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២១ ឧសភា។ តម្លៃ​នេះ​ប្រៀប​ធៀប​នឹង​សប្តាហ៍​មុន ​គឺ​ឡើង​ថ្លៃ​១៥០​រៀល​សម្រាប់​ប្រេង​សាំង និង​១០០​រៀល​សម្រាប់​ប្រេង​ម៉ាស៊ូត។ ក្នុង​រយៈ​ពេល​១០​ថ្ងៃ​ខាង​មុខ​នេះ គឺ​ចាប់​ពី​ថ្ងៃ​ទី​២២ ឧសភា​នេះ រហូត​ដល់​ថ្ងៃ​ទី​១ មិថុនា ឆ្នាំ​២០១៨ តម្លៃ​លក់​រាយ​ទាំង​ប្រេង​សាំង និង​ប្រេង​ម៉ាស៊ូត បាន​ហក់​ឡើង​ជា​ថ្មី​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​នោះ ប្រេង​សាំង​ត្រូវ​បាន​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​តម្រូវ​ឲ្យ​ស្ថានីយ​លក់​ប្រេង​ឥន្ទនៈ​នានា លក់​ក្នុង​តម្លៃ​៤៣០០​រៀល [...]

រឿងពិតនៅប្រទេសបារាំង ព្រហ្មចារី ពេស្យាកម្ម និង អាពាហ៍ពិពាហ៍

ព្រហ្មចារី នាងឈ្មោះ អមរា នាងមកដល់ក្រុងប៉ារីស  នៅឆ្នាំ ២០០៥ កាលណោះ នាងមានអាយុ ២៥ឆ្នាំ ។ ខ្ញុំជួបនាង នៅឆ្នាំ ២០០៧  ខ្ញុំអង្គុយចាំនាងក្នងឡាន … ” ចាស ខ្ញុំចុះទៅឥឡូវ ហើយបង ” នាងប្រាប់ខ្ញុំតាមទូរស័ព្ទ ខ្ញុំក៏ប្រាប់នាង វិញថាឡានខ្ញ្ញំ [...]

ពត៌មានក្តៅ ៗ ហុយ ៗ នៅព្រឹកនេះ លោក ហ៊ុន សែន និយាយថា របប លន់ ណុល សម្លាប់មនុស្សច្រើនជាងរបបលោក​ទៅទៀត

លោក ហ៊ុន សែន បានរំលឹកប្រវត្តិសាស្ត្រត្រង់ចំណុចដែលកេងចំណេញនយោបាយថា   សេនាប្រមុខ លន់ នល់ បានទទួលការគាំទ្រពីសហរដ្ឋអាមេរិក ធ្វើរដ្ឋប្រហារទម្លាក់សម្តេច ព្រះនរោត្តម សីហនុ ជាលទ្ធផលធ្វើឱ្យប្រទេសកម្ពុជា ដែលមានការអភិវឌ្ឍខ្ពស់ជាងគេនៅក្នុងតំបន់ ធ្លាក់ដល់ចំណុចសូន្យ គឺ របបវាលពិឃាដ ប៉ុល ហើយថា «លន់ នល់ មានការគាំទ្រពីបរទេស សួរថា លន់ [...]

លោក ខៀវ សុភ័គ ហាមពលរដ្ឋមិនឲ្យនិយាយពាក្យថា ដេកផ្ទះ ឈ្នះឯង ព្រោះជាពាក្យរបស់លោក សម រង្សី

ក្រសួងមហាផ្ទៃ ព្រមាន​ប្តឹងទៅ​តុលាការ​កំពូល ដើម្បី​ស្នើ​ឲ្យ​បិទ​សិទ្ធិ​ថ្នាក់ដឹកនាំ​ជាង​១០០​នាក់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ​បន្ថែមទៀត​។ មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ពាក្យបណ្តឹង​បែបនេះ ត្រូវបាន​អ្នកនាំពាក្យ​ក្រសួង​ពន្យល់ថា មកពី​អតីត​ថ្នាក់ដឹកនាំគណបក្សប្រឆាំង បន្តធ្វើ​សកម្មភាព​នយោបាយ​នៅក្រៅ​ប្រទេស តាមរយៈ​ការជំរុញ​ឲ្យ​បរទេស​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាលកម្ពុជា និង អំពាវនាវ​ពលរដ្ឋ​មិន​ឲ្យ​ទៅ​បោះឆ្នោត​ ជាដើម​ ហើយពលរដ្ឋមិនត្រូវប្រើពាក្យថា ដេកផ្ទះ ឈ្នះឯងទេ ព្រោះពាក្យនេះជាពាក្យរបស់លោក សម រង្សី  ។​ អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​មេដឹកនាំ​ ១១៨​ [...]

យុវជនខឹងដាច់ក្បាលដាច់កន្ទុយមិនព្រមទៅបោះឆ្នោតព្រោះធុញទ្រាន់នឹងរបៀបកៀបសង្កត់ពីគជបនិងស៊ីភីភី

អ្នកវិភាគ​នយោបាយ​វ័យក្មេង និង​អ្នក​ធ្វើការ​ជាមួយ​ក្រុម​យុវជន​យល់​ថា ការ​គំរាមកំហែង​ពី​សំណាក់​អាជ្ញាធរ​ក្រុងភ្នំពេញ និង​ស្ថាប័ន​ជាតិ​រៀបចំ​ការបោះឆ្នោត ឬ​អ្នកនយោបាយ​ណាមួយ​ទាក់ទង​នឹង​សិទ្ធិ​បោះឆ្នោត នឹង​ធ្វើ​ឱ្យ​យុវជន​កាន់តែ​ខឹងសម្បា​ខ្លាំង លែង​ទៅ​បោះឆ្នោត។ ការ​លើកឡើង​នេះ គឺ​បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ និង​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ព្រមាន​វិធានការ​ផ្លូវ​ច្បាប់ លើ​អ្នក​អំពាវនាវ​កុំ​ឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត និង​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត ប្រសិនបើ​ហ៊ាន​ចេញ​របាយការណ៍​ប៉ះពាល់​ភាព​ត្រឹមត្រូវ​របស់​គ.ជ.ប។ អ្នកវិភាគ និង​ក្រុម​យុវជន ចាត់​ទុក​ការ​គំរាមកំហែង​បែបនេះ​ថា មិនបាន​ផ្ដល់​ប្រយោជន៍​សម្រាប់​របប​ក្រុងភ្នំពេញ និង​ដំណើរការ​បោះឆ្នោត​ទេ។ សមាជិក​ក្រុម​អ្នកវិភាគ​វ័យក្មេង លោក បុង [...]

អាមេរិករិះគន់ចិនរឿងបន្ថែមកម្លាំងទ័ពចូលក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង

ភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍កាលពីថ្ងៃទី 20 ខែឧសភា ថា រដ្ឋមន្ត្រីការពារជាតិអាមេរិក បានរិះគន់រដ្ឋាភិបាលចិន ចំពោះការបន្ថែមកម្លាំងទ័ព ក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង ដោយបញ្ជូនយន្តហោះទម្លាក់គ្រាប់បែករយៈឆ្ងាយជាច្រើនគ្រឿង ចូលទៅក្នុងតំបន់នោះជាលើកដំបូង ។ បញ្ចកោណថ្លែងថា “សហរដ្ឋនៅតែប្តេជ្ញាចិត្តថែរក្សាតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក ជាតំបន់ចំហ និង សេរី  ប៉ុន្តែយើងបានឮរបាយការណ៍ថា ប្រទេសចិនកំពុងរុករុលបន្ថែមកម្លាំងទ័ពទៅសមុទ្រចិនខាងត្បូង ។ [...]

ស្គាល់ សម រង្សី ស្តើងពេកទេដឹង តាមពិត លោក សម រង្សី ជាអ្នកនយោបាយនៅខ្មែរ តែជាអ្នកសេដ្ឋកិច្ចនៅបារាំង

យើងជាខ្មែរស្គាល់តែថា លោក សម រង្សី ជាអ្នកនយោបាយភាគីប្រឆាំងតាំងពីឆ្នាំ ១៩៩៨ រហូតមក មិនដែលដឹងថា លោក សម រង្សី នៅក្រៅប្រទេសជាអ្វីទេ ។ តាមរយៈការសិក្សាស្រាវជ្រាវ និង រកឃើញថា នៅបារាំង លោក សម រង្សី ជាអ្នកសេដ្ឋកិច្ចម្នាក់ ធ្លាប់ជួយស្តារសេដ្ឋកិច្ចបារាំងរហូតដល់បន្សល់ស្នាដៃទ្រឹស្តីសេដ្ឋកិច្ចនៅ​ក្នុងសៀវភៅ​របស់បារាំងទៀតផង  ។ [...]